(កំពង់ស្ពឺ)៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១ក្រុមគ្នា១៤នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃ ដើរបិណ្ឌបាត ក្នុងពិធីបុណ្យឆ្លងចូលឆ្នាំថ្មី នៅក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថៃ្ងទី១៨ ខែមេសា ឆ្នាំ២០២៤។
ជនទាំង១៤នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃនិងត្រូវឃាត់ខ្លួន
ទី១-ឈ្មោះ ភឹម ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំជុំគិរី ស្រុកឈូក ខេត្តកំពត។
២-ឈ្មោះ ឆេង ភ័ណ្ឌ ភេទប្រុស អាយុ ២៦ឆ្នាំ ភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកឈូក ខេត្តកំពត។
៣-ឈ្មោះ ញុឹង សុជាតិ ភេទប្រុស អាយុ ១៥ឆ្នាំ ភូមិដងទង់ ឃុំត្រពាំងនាល ស្រុកកំពត ខេត្តកំពត។
៤-ឈ្មោះ អុិន ធី ភេទប្រុស អាយុ ៣២ឆ្នាំ ភូមិតាអៀក ឃុំឃីសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
៥-ឈ្មោះ ញ៉ា ជឿន ភេទប្រុស អាយុ ១៧ ភូមិបុះញីញ ឃុំកូនសត្វ ស្រុកឈូក ខេត្ដកំពត។
៦-ឈ្មោះ ញន សុខគា ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិត្រពាំងនៀល ឃុំត្រពាំងនៀល ស្រុកដងទង់ ខេត្តកំពត។
៧-ឈ្មោះ ញីន ព្រឿន ភេទប្រុស អាយុ ៣១ឆ្នាំ ភូមិត្រពងនាល ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
៨-ឈ្មោះ ច្រាន់ ប៉ាវ ភេទប្រុស អាយុ ២៩ ឆ្នាំ ភូមិទទង់ ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
៩-ឈ្មោះ យាយ ភារុណ ភេទប្រុស អាយុ ២៩ឆ្នាំ ភូមិមាន ឃុំឃីមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១០-ឈ្មោះ ចាន់រដ្ធា ភេទប្រុស អាយុ ៣៧ ភូមិត្រពាំងនៀល ឃុំទទង់ ស្រុកដងទង ខេត្តកំពត។
១១-ឈ្មោះ ហន ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ ភូមិដកធ្លក ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
១២-ឈ្មោះ ឃុំ រ៉ូត ភេទប្រុស អាយុ ២៤ឆ្នាំ ភូមិត្រពងនៀល ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
១៣-ឈ្មោះ សន លីណា ភេទប្រុស អាយុ ឆ្នាំ ភូមិត្រពងរង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
១៤-ឈ្មោះ ញឹម គឹម ភេទប្រុស អាយុ ៣៧ឆ្នាំភូមិដង់ ឃុំដងទង់ ស្រុកដង់ទង់ ខេត្ដកំពត។
សមត្ថកិច្ចបញ្ជាក់ថា ក្រុមសង្ឃក្លែងក្លាយ គឺមកបិណ្ឌបាត ក្នុងកម្មវិធីបុណ្យឆ្លងចូលឆ្នាំ ក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង។
ក្រោយទទួលបិណ្ឌបាតរួច ពួកគេបានគេចឡេីងរបង និងលូនក្រោមខ្សែលួសរបង។
ដោយមិនហ៊ាន ចេញតាមច្រកក្លោងទ្វារខាងមុខឡើយ ព្រោះមានសមត្ថកិច្ច នៅចាំទីនោះច្រេីនពេក ។
ដោយឃេីញសកម្មភាពបែបនេះសមត្ថកិច្ច មានការសង្ស័យ ក៏បាននាំគ្នាទៅមេីល ស្រាប់តែក្រុមសង្ឃទាំងនោះបាននាំគ្នារត់តែម្ដង ។
រីឯបក្ខពួក ដែលជាអ្នកដឹកជញ្ជូនមក បានគេចខ្លួន និងរត់ចោលម៉ូតូកង់បី Passapp មួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 1KE-2876 (ឃាត់បាន)។
ក្រោយឃាត់ខ្លួន និងមានកិច្ចសហការពីការិយាល័យធម្មការស្រុក និងព្រះអនុគុណស្រុក បាននាំយកក្រុមសង្ឃក្លែង ទាំងនោះមកដល់វត្តត្រពាំងត្រោក ដើម្បីសាកសួរពាក់ព័ន្ធ ករណីខាងលេី ។
ក្រោយសាកសួរក្រុមសង្ឃក្លែងបន្លំទាំង១៤នាក់ បានទទួលស្គាល់ថា ពួកគេមិនមែនជាសង្ឃនោះទេ ។
សមត្ថកិច្ច បានបន្ដធ្វេីតេស្ដរកសារធាតុញៀន ជាលទ្ធផលបានរកឃេីញវិជ្ជមាន៩នាក់ អវិជ្ជមាន ៥នាក់។
បច្ចុប្បន្នៈ សមត្ថកិច្ចនគរបាលស្រុកថ្ពង បានកសាងសំណុំរឿង បញ្ជូនក្រុមសង្ឃក្លែងក្លាយ ដេីម្បីចាត់ការតាមនីតិវិធី៕