Update៖ រុស្ស៊ី​ថា ខ្លួន​ដណ្ដើមបានភូមិចំនួនមួយ ក្នុង​តំបន់Donetsk ពីអ៊ុយក្រែន!

រុស្ស៊ីកាលពី​ថ្ងៃ​ចន្ទ បាន​និយាយ​ថា ខ្លួន​បាន​គ្រប់គ្រង​ភូមិ​មួយ​ក្នុង​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា អង្គភាពរុស្ស៊ី ដណ្តើមបានភូមិ Novomykhailivka ដែលមានចម្ងាយប្រហែល 40គីឡូម៉ែត្រ (24.8 ម៉ាយ) ពីទីក្រុង Donetsk ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមទៀតថា រុស្ស៊ីបានធ្វើឱ្យប្រសើរឡើងនូវ “ស្ថានភាពយុទ្ធសាស្ត្រនៅជួរមុខ” ជាមួយអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ រុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនបានកាន់កាប់ទីក្រុង Bohdanivka ដែលមានចម្ងាយប្រហែល 5 គីឡូម៉ែត្រ (3.1 ម៉ាយ) ភាគឦសាននៃទីក្រុង Chasiv Yar ដែលទីក្រុង Kyiv បានអះអាងថា កងកម្លាំងរុស្ស៊ីមានភារកិច្ចគ្រប់គ្រងនៅថ្ងៃទី 9 ខែឧសភា។

ទោះជាយ៉ាងណា អាជ្ញាធរអ៊ុយក្រែនមិនទាន់បានធ្វើអត្ថាធិប្បាយលើការអះអាងរបស់រុស្ស៊ីទេ ។
ហើយការផ្ទៀងផ្ទាត់ឯករាជ្យនៃការទាមទារនេះ គឺមានការលំបាកដោយសារតែសង្រ្គាមដែលកំពុងបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *