ក្រសួងសុខភាព របស់ដែនដីបាននិយាយកាលពីថ្ងៃចន្ទថា៖យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 54 នាក់ទៀតត្រូវបានសម្លាប់ និង 104នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ។
ខណៈដែលអ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ដោយបំពានលើការសម្រេចបណ្ដោះអាសន្នរបស់តុលាការយុត្តិធម៌អន្តរជាតិ អ៊ីស្រាអែលបន្តការវាយលុករបស់ខ្លួននៅលើតំបន់ Gaza Strip ។
ដែលមានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤.១៥១នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ និង៧៧.០៨៤ នាក់បានរងរបួសចាប់តាំងពីថ្ងៃទី ៧ ខែតុលា។
សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានរុញច្រានប្រជាជន 85% នៃទឹកដីឱ្យផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញត្រូវបានខូចខាត ឬបំផ្លាញ នេះបើយោងតាមអង្គការសហប្រជាជាតិ។
អ៊ីស្រាអែលត្រូវចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ។
សេចក្តីសម្រេចបណ្តោះអាសន្នក្នុងខែមករាបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់សកម្មភាពប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា។
ទោះជាយ៉ាងណាក៏ដោយ អរិភាពបានបន្តឥតឈប់ឈរ ហើយការផ្តល់ជំនួយនៅតែមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយមហន្តរាយមនុស្សធម៌៕