Update៖ បញ្ចប់គោរមងារឧកញ៉ា ពីជនត្រូវចោទ ជា សារ៉ន អតីតថៅកែដីឡូត៍!

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់គោរមងារ ឧកញ៉ា ពីជនជាប់ចោទ ជា សារ៉ន។

-ថ្មីៗនេះសាលាដំបូងខេត្តកំពត បានសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ។
ដោយបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ(ដី)១,៧៩១ក្បាលដី។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឱ្យដឹងថា បានស្ដាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥,៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។
បានសម្រេចឃុំខ្លួន ជនត្រូវចោទចំនួន១០នាក់,បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន៩នាក់។
ប៉ុន្តែមកដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយទេ និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន៤០នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ១០នាក់ ។
ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។
ព្រទាំមបានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនពាក់ព័ន្ធផ្សេងទៀត និងទ្រព្យសម្បត្តិរបស់ជនត្រូវចោទដើម្បីចាត់ការតាមនីតិវិធីច្បាប់។
-យើងដឹងហើយថា កន្លងទៅមានពលរដ្ឋរាប់សិបនាក់ បានប្ដឹងជនត្រូវចោទ ជា សារ៉ន អតីតថៅកែដីឡូត៍
ពីបទ(ឆបោក)លុយក្រោមរូបភាពចូលហ៊ុនវិនិយោគដីផ្ដល់ប្រាក់ចំណេញខ្ពស់ និងទិញលក់ដីជាដើម។ល។៕

Leave a Reply

Your email address will not be published. Required fields are marked *