នៅថ្ងៃទី២៩ ខែមេសាខាងមុខព្រះមហាក្សត្រប្រុយណេ នឹងយាងមកកម្ពុជា!

(ភ្នំពេញ)៖ បើពុំមានការផ្លាស់ប្តូរនោះទេ នៅយប់ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ ព្រះមហាក្សត្រ
ប្រុយណេ ព្រះអង្គនឹងយាង មកកម្ពុជា។
-នេះបើយោងតាមការបញ្ជាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកទី២៧.០៤.២០២៤។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា«ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ២៩មេសាខាងមុខនេះព្រះមហាក្សត្រ
ប្រុយណេព្រះអង្គនិងយាងមកដល់
កម្ពុជាដែលខ្ញុំនិងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។
ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំ
ទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។
គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អនពៅ។
(បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តមថាក់ សុីនជាប្អូនទី២និងខ្ញុំជាប្អូនពៅ)។
ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹក៣០មេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។
ឯខ្ញុំមានកូនប្រុសទាំងបីហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។
ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បី
ព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕

Leave a Reply

Your email address will not be published. Required fields are marked *