(ភ្នំពេញ)៖ ក្រោយទទួលដំណឹងដ៏សោកសៅថា ឧបទ្ទវហេតុផ្ទុះគ្រាប់បែក ក្នុងទីតាំងយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ កាលពីរសៀលទី២៧ ខែមេសា ឆ្នាំ២០២៤។
បណ្ដាលឱ្យយោធិនពលីចំនួន២០នាក់ និងយោធិនរងរបួសមួយចំនួនទៀត។
-នៅយប់ទី២៧ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ក្នុង ឧបទ្ទវហេតុផ្ទុះគ្រាប់ខាងលើ៕