ជិៈម៉ូតូលឿន ជ្រុលបុករថយន្តចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ បុរសម្នាក់បានជិៈម៉ូតូយ៉ាងលឿន រួចក៏ជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ ដែលកំពុងចតលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លី ម៉េងហួត អាយុ៤៧ឆ្នាំរងរបួសធ្ងន់ មានទីកំណើតនៅឃុំទ្រៀល ស្រុកបារាយណ៍ខេត្តកំពង់ធំ។
នៅមុនកើតហេតុ គេបានឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍កំពុងចតចិញ្ចើមផ្លូវ។
ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គូបពីផ្លាកលេខភ្នំពេញ1JT-7012 យ៉ាងលឿនក៏ជ្រុលបុករថយន្តនោះពីក្រោយ ពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ចំណែកម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចពិនិត្យ វាស់វែងនិងយកទៅទុកដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *