មន្ត្រីជំនាញធនធានទឹក ចុះពិនិត្យ ករណីចាក់ថ្មនៅច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម!

(កំពង់ចាម)៖ កាលពីនៅព្រឹកទី១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ រួមជាមួយលោក ឈុន ពុទ្ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ហៀង ម៉េង អគ្គនាយករង និងលោកប្រធាន អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ សហការជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ព្រមទាំងមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលស្រុកស្រីសន្ធរ រដ្ឋបាលឃុំពាក់ព័ន្ធ បានចុះពិនិត្យបច្ចេកទេសនៅទីតាំងចាក់ថ្មច្រាំងទន្លេ ស្ថិតក្នុងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមជម្រាបថា ករណីចាក់ថ្មច្រាំងទន្លេ ស្ថិតនៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើតាមព័ត៌មានពីរដ្ឋបាលខេត្តកំពង់ចាម សំណង់នេះធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ។
សំណង់នេះមានបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង១០ម៉ែត្រ និង១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្មទប់ជម្រាលលយចូលក្នុងទឹក៕

Leave a Reply

Your email address will not be published. Required fields are marked *