(ភ្នំពេញ)៖ ក្រោយឃើញការផ្សព្វផ្សាយព័ត៌មានប្រឌិតខុសពីការពិតទាំងស្រុង របស់សារព័ត៌មាន ឌី ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ដោយបានចោទប្រកាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ទទួលសំណូកពី ឯកឧត្តម គុណ ញឹម ជាថ្នូរនឹងការពន្យារពេលចូលនិវត្តន៍។
-នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យរបស់ នាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានដោយបដិសេធថា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) បានផ្សព្វផ្សាយនូវព័ត៌មាន ប្រឌិតខុសពីការពិតទាំងស្រុង ដោយបានចោទប្រកាន់ថា “ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសូកប៉ាន់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពន្យារពេលចូលនិវត្តន៍រហូតដល់ទៅឆ្នាំ២០២៨” ។
ពាក់ព័ន្ធនឹងព័ត៌មានប្រឌិតខាងលើនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមធ្វើការបញ្ជាក់ជូនសាធារណជន ទាំងអស់ដូចខាងក្រោម៖
១. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមច្រានចោល និងបដិសេដាច់អហង្ការចំពោះព័ត៌មានប្រឌិតដែលបាន ផ្សព្វផ្សាយដោយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ក្នុងចេតនាទុច្ចរិត ។
ដែលធ្វើឱ្យ សាធារណៈជន មានការភាន់ច្រឡំ និងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុនី ភរិយារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។
២. ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ជូនសាធារណៈជនជ្រាបថា លោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ពុំបានទទួលសំណូកសូកប៉ាន់ដូចការផ្សព្វផ្សាយចោទប្រកាន់ខុសពីការពិតរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) នោះទេ។
លោកជំទាវបណ្ឌិត មិនដែលប្រើប្រាស់តួនាទី ជាភរិយារបស់ សម្តេចធិបតី ដើម្បីចាត់ចែងការងាររបស់រាជរដ្ឋាភិបាលនោះឡើយ៕