ក្រសួងសុខាភិបាលនៅក្នុងក្រុម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន28 នាក់ត្រូវបានសម្លាប់ និង 51នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល 24ម៉ោងចុងក្រោយ” ។
ជាហេតុនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនដល់ 34,596នាក់ និងរបួស77,816នាក់។
ខណៈដែលអ៊ីស្រាអែល កំពុងបន្តការវាយលុក លើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីខែតុលាឆ្នាំមុន។
អ៊ីស្រាអែលបានធ្វើការវាយលុកដោយមិនឈប់ឈរ លើក្របខណ្ឌប៉ាឡេស្ទីន ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល១.២០០នាក់៕