Blog
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤២នាក់ទៀត!
ក្រសួងសុខាភិបាល ហ្គាហ្សាបាននិយាយកាលពីថ្ងៃពុធ(ទី៤ខែកញ្ញា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៤២នាក់ និងរបួស១០៧នាក់..!។
Update៖ កងទ័ពសូម៉ាលី វាយប្រហារតាមអាកាស ស្លាប់ក្រុមភេរវករ ១៩នាក់!
រដ្ឋាភិបាល បាននិយាយថា ភេរវករ al-Shabaab ចំនួន១៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយកងទ័ពសូម៉ាលី នៅក្នុងតំបន់ Middle Shabelle និង Galgadud ។
ខ្មាន់កាំភ្លើង បើកការបាញ់ប្រហារក្នុងវិទ្យាល័យមួយ នៅអាមេរិក ស្លាប់៤នាក់ របួស៩នាក់!
យោងតាមការិយាល័យ ស៊ើបអង្កេតហ្សកហ្ស៊ី បានឱ្យដឹងថា មនុស្ស៤ នាក់បានស្លាប់ និង៩នាក់ទៀតរងរបួស..!។ ដោយសារ ការបាញ់ប្រហារ នៅវិទ្យាល័យមួយនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ(ទី៤ខែកញ្ញា)។
Update៖ ចំនួនអ្នកស្លាប់ដោយសាររុស្ស៊ី វាយប្រហារលើទីក្រុង Poltava បានកើនដល់៥៣នាក់ហើយ!
-សេវាសង្គ្រោះបន្ទាន់! របស់ប្រទេសអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃពុធ(ទី៤ខែកញ្ញា)ថា ចំនួនអ្នកស្លាប់ដោយសាររុស្ស៊ី បាញ់កាំជ្រួចលើទីក្រុង Poltava ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានកើនដល់ ៥៣នាក់ហើយ។ ខណៈមនុស្ស 271នាក់បានរងរបួស និងមនុស្ស 25 នាក់ត្រូវបានជួយសង្គ្រោះ…
Update៖ ប្រទេសឥណ្ឌា នឹងផ្អាកផ្គត់ផ្គង់អាវុធ ដល់អ៊ីស្រាអែល!
ញត្តិមួយត្រូវបានដាក់ នៅតុលាការកំពូលឥណ្ឌា ដើម្បីទាមទារឱ្យរដ្ឋាភិបាល បញ្ឈប់អាជ្ញាប័ណ្ណ ក្រុមហ៊ុនឥណ្ឌា ក្នុងការនាំចេញអាវុធទៅអ៊ីស្រាអែល…!។
Update៖ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើតំបន់ West Bank ស្លាប់៣៣នាក់!
ក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃពុធ(ទី០៤ខែកញ្ញា)ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៣៣នាក់ ត្រូវបានសម្លាប់ និង១៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងប្រតិបត្តិការយោធាដ៏ធំ របស់អ៊ីស្រាអែល នៅភាគខាងជើងតំបន់ West Bank ចាប់តាំងពីសប្តាហ៍មុន។
ទាហានអាមេរិក២នាក់ ត្រូវក្រុមយុវជននៃប្រទេសទួរគី វាយបណ្ដាលឱ្យរបួស!
អាជ្ញាធរបាននិយាយថា សមាជិកយោធាអាមេរិក២នាក់ បានរងការ វាយប្រហារលើរាងកាយ នៅក្នុងទីក្រុងកំពង់ផែ Izmir ភាគខាងលិចប្រទេសទួរគី កាលពីថ្ងៃចន្ទ ។ ដោយសមាជិកនៃក្រុមយុវជនប្រឆាំងអាមេរិក។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៤០.៨៦១នាក់ហើយ!
ក្រសួងសុខាភិបាល ហ្គាហ្សាបាននិយាយកាលពីថ្ងៃពុធ(ទី៤ ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន រហូតពេលនេះ!។ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីន ស្លាប់សរុបចំនួន៤០.៨៦១នាក់និងរបួសសរុប ប្រហែល ៩៤.៣៩៨នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ការពង្រឹងសន្តិសុខព័ត៌មាន គឺជាការងារអាទិភាពក្នុងបរិបទនៃយុគសម័យឌីជីថល!
(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងពីបញ្ហាប្រឈម និងផលវិបាកនានាដែលកើតចេញពីការផ្សព្វផ្សាយព័ត៌មាន មិនពិតឬព័ត៌មានក្លែងក្លាយ នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ…
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣៣នាក់ទៀត!
ក្រសួងសុខាភិបាល ក្នុងក្រុមបាននិយាយ កាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៣៣នាក់ និងរបួស៦៧នាក់..!។ ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់៤០.៨១៩នាក់ និងរបួសប្រមាណជា ប្រហែល…