Blog

Update៖ នូវែលសេឡង់​ប្រកាសថា ខ្លួននឹង​ដាក់ពង្រាយ​ទ័ព​ទៅ​កាន់សមុទ្រ​ក្រហម!

ប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារបានប្រកាសថា ខ្លួននឹងដាក់ពង្រាយកម្លាំងការពារជាតិ ដែលមានសមាជិកចំនួនប្រាំមួយ ប្រទេសទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារសន្តិសុខដែនសមុទ្រនៅសមុទ្រក្រហម។

Update៖ រុស្ស៊ីវាយប្រហារតាមអាកាសមកលើ អ៊ុយក្រែន បណ្ដាលអោយស្លាប់៩នាក់ និងរបួស៧០នាក់!

យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានស្លាប់ និង 70 នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី មកលើតំបន់ផ្សេងៗនៃអ៊ុយក្រែន រួមទាំងរដ្ឋធានី គៀវ ផងដែរ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៥,៤៩០នាក់និងរបួសចំនួន៦៣,៣៥៤នាក់!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារបន្តរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលា បានកើនឡើងដល់ 25,490 ខណៈដែលមនុស្ស 63,354 នាក់ផ្សេងទៀត បានរងរបួស។

Update៖ សំណុំរឿង អឿន ម៉ូលីកា ចេញសែកស្អុយ៣៦៥.០០០ដុល្លារ តុលាការនឹងប្រកាសសាលក្រម នៅដើមខែកុម្ភៈ!

(ភ្នំពេញ)៖ បន្ទាប់ពីសាលាដំបូង រាជធានីភ្នំពេញ បើកសវនាការជម្រះក្ដី លើសំណុំរឿងជនជាប់ចោទ អឿន ម៉ូលីកា ដែលចេញសែកស្អុយ ៣៦៥.០០០ដុល្លារនោះមក..!។

អាជ្ញាធរជាតិអប្សរា កាត់មែកឈើ ដែលអាចប៉ះពាល់ដល់សំណង់ផ្សេងៗក្នុងបរិវេណអង្គរ!

(សៀមរាប)៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានកាត់ក្រីមែកឈើដែល អាចបង្កផលប៉ះពាល់ដល់សំណង់ផ្សេងៗ ក្នុងវត្តតាំងតុ ដើម្បីការពារគ្រោះថ្នាក់ដល់ប្រាសាទនានាក្នុងបរិវេណអង្គរ។

កម្លាំងជលផល ខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបឧបករណ៍ នេសាទខុសច្បាប់!

(កំពង់ឆ្នាំង)៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមករាបានសហការ ជាមួយសហគមន៍នេសាទចំនួន៣ ដោយចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ ដើម្បីយកកម្ទេចចោល..!។

ហ្វូងដំរីព្រៃនៅខេត្តមណ្ឌលគិរី តែងតែចេញរកចំណី និងបង្ហាញខ្លួនឱ្យអ្នកស្រុកឃើញ!

(មណ្ឌលគិរី)៖ មន្ត្រីការពារដែនជម្រកសត្វព្រៃកែសីមា ខេត្តមណ្ឌលគិរី បានអះអាងថា ហ្វូងសត្វដំរីព្រៃជាច្រើនក្បាល។ តែងតែចេញវាល ដើម្បីរកចំណី និងទឹកផឹកដោយបង្ហាញខ្លួន ឱ្យអ្នកស្រុកឃើញ សឹងរាល់ថ្ងៃតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ..!។ មន្ត្រីការពារដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានឱ្យដឹងថា អ្នកភូមិតែងតែប្រទះឃើញហ្វូងសត្វដំរីព្រៃ ជាច្រើនក្បាលដែលចុះមកក្នុងដីចម្ការរបស់អ្នកភូមិ…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ នៅឆ្នាំ២០២៣ មានជនរងគ្រោះជាង១.៥០០នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍!

(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១.៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។

Update៖ និមន្តព្រះសង្ឃនិងអាចារ្យ មកសែនព្រេនសូត្រមន្ត ត្រង់កន្លែងរថយន្តបុកស្លាប់៤នាក់!

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឬស្សីកែវ-ខណ្ឌជ្រោយចចង្វា និងក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី២៣ ខែមករា បាននិមន្តព្រះសង្ឃចំនួន៤អង្គ និងតាអាចារ្យ២នាក់ ។

Update៖ សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីសម្លាប់ស្ត្រីមាន​ផ្ទៃពោះ​៥​ខែ រួចយកសពមកដុតចោល!

(ភ្នំពេញ​)៖ ​ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​ម្នាក់ ត្រូវ​ឃា.តករ​សម្លា.ប់ ដោយ​កា.ត់​ក្បា.ល រួច​អូស​ចូល​ទៅ​ក្នុង​ព្រៃ ហើយដុត​​ចោល ។ ប៉ុន្តែ​សាកស.ព មិន​ត្រូវ​បាន​ភ្លើង​ឆេះ​អស់នោះ​ទេ និង​ត្រូវ​បាន​អ្នក​ភូមិ​ដើរ​រកគោ​ប្រទះ​ឃើញ រួច​រាយការណ៍​ជូន​អាជ្ញាធរ​និង​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​និង​ធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ស.ពជនរងគ្រោះ​​ និង​ក្រុម​គ្រួសារ​សាកសព​។