ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ នឹងរៀបចំការធ្វើសមយុទ្ធយោធា លំហាត់ប្រើប្រាស់ អាវុធនុយក្លេអ៊ែរតាក់ទិច ។
បន្ទាប់ពីទីក្រុងមូស្គូ មើលឃើញថា មានការគំរាមកំហែង ពីសំណាក់ក្រុមមន្រ្តីលោកខាងលិច។
-នេះបើយោង តាមទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យធ្វើសមយុទ្ធយោធាខាងលើ ។
ហើយវានឹងតេស្ត សមត្ថភាពត្រៀមលក្ខណៈ របស់កងកម្លាំងនុយក្លេអ៊ែរ មិនមែនយុទ្ធសាស្រ្ត ក្នុងការបំពេញបេសកកម្មប្រយុទ្ធ។
សមយុទ្ធយោធានេះ នឹងរួមមាននូវការហ្វឹកហាត់ សម្រាប់ការត្រៀមរៀបចំនិងការដាក់ពង្រាយ ។
ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រភេទមិនមែនយុទ្ធសាស្រ្ត គឺអាវុធនុយក្លេអ៊ែរតាក់ទិច ។
ហើយកងទ័ព នឹងកងកម្លាំងយោធាជើងទឹករុស្ស៊ី ដែលឈរជើងនៅក្បែរព្រំប្រទល់អ៊ុយក្រែន នឹងចូលរួមហ្វឹកហាត់ ក្នុងសមយុទ្ធនេះផងដែរ…!។
ក្រសួងការពារជាតិរុស្ស៊ី បន្តថា លំហាត់យោធាខាងលើ មានគោលដៅធានាការពារបូរណភាពទឹកដី និងអធិបតេយ្យរបស់ប្រទេសរុស្ស៊ី ។
ដើម្បីជាការឆ្លើយតប ចំពោះសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈបង្កហេតុ ព្រមទាំងគំរាមកំហែង ពីសំណាក់ក្រុមមន្រ្តីលោកខាងលិចមួយចំនួន ប្រឆាំងមកលើរុស្ស៊ី៕