អាជ្ញាធរបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងប្រទេសកេនយ៉ាក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ បានឆក់យកជីវិតមនុស្ស 267 នាក់ហើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Kithure Kindiki បាននិយាយថា មនុស្ស 188 នាក់បានរងរបួស ខណៈដែល 75 នាក់នៅតែបាត់ខ្លួន។
លោកបានកត់សម្គាល់ថា លក្ខខណ្ឌអាកាសធាតុមិនល្អបានប៉ះពាល់ដល់មនុស្ស 389.000នាក់ដោយ 56.000 គ្រួសារត្រូវបានបង្ខំឱ្យជម្លៀសផ្ទះរបស់ពួកគេ។
ទឹកជំនន់បានបំផ្លាញផ្ទៃដីកសិកម្មចំនួន ៩.០០០ ហិចតា និងបណ្តាលឱ្យបាត់បង់សត្វពាហនៈចំនួន ៤.០០០ ក្បាល។
រដ្ឋាភិបាលបានបង្កើតជំរំចំនួន ១៦៧ ដើម្បីជួយអ្នកដែលរងគ្រោះ។
ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិកខាងកើត រួមទាំងប្រទេសកេនយ៉ា តង់ហ្សានី សូម៉ាលី ប៊ូរុនឌី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
កំពុងប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង៕