សហរដ្ឋអាមេរិក បានផ្តល់សញ្ញាកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនឥណ្ឌាអាចប្រឈមមុខនឹងទណ្ឌកម្មបន្ទាប់ពីឥណ្ឌា និងអ៊ីរ៉ង់បានចុះហត្ថលេខា លើកិច្ចសន្យារយៈពេល10ឆ្នាំសម្រាប់ការអភិវឌ្ឍន៍ទីក្រុងកំពង់ផែ Chabahar ភាគខាងត្បូងអ៊ីរ៉ង់។
អ្នកនាំពាក្យរងក្រសួងការបរទេសលោក Vedant Patel បានប្រាប់អ្នកយកព័ត៌មានថា “អង្គភាពណាក៏ដោយ នរណាម្នាក់ ទាក់ទងនឹងពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់ ពួកគេត្រូវតែដឹងពីហានិភ័យដែលអាចកើតមានដែលពួកគេកំពុងបើកខ្លួន និងហានិភ័យធម្មតានៃការដាក់ទណ្ឌកម្ម” ។
ការចុះហត្ថលេខានេះ បានធ្វើឡើងជាផ្នែកនៃផែនការជំរុញបន្ថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរបស់ពួកគេ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងផ្លូវថ្នល់ និងអភិវឌ្ឍន៍ទីក្រុងរបស់អ៊ីរ៉ង់ Mehrdad Bazrpash និងរដ្ឋមន្ត្រីកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹករបស់ឥណ្ឌា Sarbananda Sonowal នៅក្នុងរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ នេះបើយោងតាមទូរទស្សន៍ Iranian Press TV ។
គួបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនេះ កំពង់ផែនិងអង្គការដែនសមុទ្ររបស់អ៊ីរ៉ង់នឹងប្រគល់ផ្នែកខ្លះនៃស្ថានីយដឹកទំនិញនិងកុងតឺន័រនៃកំពង់ផែ Shahid Beheshti នៃ Chabahar ទៅកាន់ប្រទេសឥណ្ឌាសម្រាប់រយៈពេល 10 ឆ្នាំ៕