(ភ្នំពេញ)៖ យោងប្រកាសលេខ ២១៤៤ប្រក ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃបានផ្ទេរភារកិច្ច មន្ដ្រីពន្ធនាគារ ចំនួន៣រូប។
១-លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែង មកជាប្រធានមណ្ឌលអប់រំកែប្រែទី៤។
២-លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ កែ ប៊ុនហួរ អត្តលេខ ០១៨១ ផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ មកជាប្រធានពន្ធនាគារខេត្តកំពង់ធំ។
៣-លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ តាម វៃ អត្តលេខ ០១១១ ផ្ទេរភារកិច្ចពីប្រធានពន្ធនាគារខេត្តកំពង់ធំ មកជាប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ លីម វាសនា អត្តលេខ ២៦៨៧ ក៏ត្រូវបានតែងតាំងជា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងផងដែរ៕