ក្រសួងសុខាភិបាល ក្នុងតំបន់ឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សាស្ទ្រីប ។
ដោយសារការ វាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំមុន បានកើនឡើងដល់ ៣៥.៥៦២នាក់។
ក្រសួងបានបន្ថែមថា មនុស្សយ៉ាងហោចណាស់៧៩.៦៥២ នាក់ បានរងរបួសក្នុងការវាយប្រហារដែរ។
ក្រសួងបាននិយាយថា “ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 106នាក់ និង 176 នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។
ក្រសួងថា”មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អ៊ីស្រាអែលបានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់នេះក៏ដោយ។
ជាងប្រាំពីរខែនៅក្នុងសង្រ្គាមអ៊ីស្រាអែល កន្លែងដ៏ធំនៃតំបន់ហ្គាហ្សាបានខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបានបញ្ជាឱ្យទីក្រុង Tel Aviv ធានាកងកម្លាំងរបស់ខ្លួនមិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងចាត់វិធានការដើម្បីធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា៕