ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី 22 ខែឧសភា បានអំពាវនាវជាថ្មីម្ដងទៀត ក្នុងការស្នើសុំប្រព័ន្ធការពារដែនអាកាសពីលោកខាងលិច.!។
ដើម្បីប្រឆាំងនឹងគ្រាប់បែក guided bombs ជាគ្រាប់បែកឆ្លាតវៃ ដែលរុស្ស៊ី វាយប្រហារមកលើអ៊ុយក្រែន..!។
លោក ហ្សេលេនស្គី បានអំពាវនាវជាយូរណាស់មកហើយ សម្រាប់ការធ្វើបច្ចុប្បន្នភាព ប្រព័ន្ធការពារដែនអាកាស ។
ខណៈរុស្ស៉ីបង្កើនការវាយប្រហារលើហេដ្ឋរចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
ជាថ្មីម្ដងទៀត ក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃពុធ លោក ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនមានភាពរីកចម្រើនក្នុងការអភិវឌ្ឍអាវុធ អេឡិចត្រូនិក ។
ប៉ុន្តែនៅក្នុងការទប់ទល់ជាមួយគ្រាប់បែករុស្ស៉ីមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា វាមិនមាន ជម្រើសអ្វីផ្សេងទេ។
អ៊ុយក្រែនត្រូវការប្រព័ន្ធ និងតាក់ទិកដែលអនុញ្ញាតឱ្យយើងការពារទីតាំងរបស់យើង ទីក្រុងរបស់យើង និងសហគមន៍របស់យើងពីគ្រាប់បែកទាំងនេះដែល បច្ចុប្បន្ន បានក្លាយជាអាវុធដ៏សំខាន់ត្រូវបានរុស្ស៉ីប្រើប្រាស់នៅក្នុងការវាយប្រហាររបស់ពួកគេ។
គួរបញ្ជាក់ថា កាលពីដើមខែឧសភានេះ លោក ហ្សេលេនស្គី បាននិយាយថារុស្ស៉ីបានប្រើប្រាស់គ្រាប់បែកវៃឆ្លាត ជាង ៣២០០គ្រាប់ ប្រឆាំងនឹងអ៊ុយក្រែន ពេញមួយខែមេសា កន្លងទៅ រួមជាមួយមីស៊ីលជាង ៣០០គ្រាប់ និងដ្រូន Shahed ៣០០គ្រឿង៕