កសិករនៅខេត្តព្រះវិហារ កំពុងសប្យាយនិងការប្រមូលផល ដំឡូងមី ខណៈតម្លៃខ្ពស់ជាងឆ្នាំមុន!

(ព្រះវិហារ)៖ ពលរដ្ឋមួយចំនួនធំ នៅខេត្តព្រះវិហារ កំពុងចិត្តក្នុងការប្រមូលផលដំឡូងមី ដោយឆ្នាំនេះមានតម្លៃខ្ពស់គួរសមដែរ..!។
រដូវត្រូវប្រមូលផលដំឡូងមី ស្រស់ដើម្បីលក់ឱ្យឈ្មួញ រួចនាំចេញទៅលក់បន្តនៅប្រទេសជិតខាង។
ដំណាំដំឡូងមី នៅឆ្នាំនេះ បើធៀបតម្លៃឆ្នាំកន្លងទៅគឺខុសគ្នាប្រមាណ៣០ទៅ៤០រៀលក្នុង១គីឡូក្រាមឯណោះ។

ម្ចាស់ចម្ការដំឡូងបានឱ្យដឹងថា ដោយសាតែឆ្នាំនេះទឹកភ្លៀងបានធ្លាក់ដើមឆ្នាំ ធ្វើឱ្យពួកគាត់បានដំណើរការដាំទាន់ពេលវេលា ហើយដំឡូមីក៏លូតលាស់ល្អគ្រប់ទីកន្លែង។
ដំណាំដំឡូងនេះវាអាស្រ័យដោយដីតាមតំបន់ ព្រោះតំបន់ខ្លះដីមានជីជាតិល្អក្នុង១ហិកតា អាចទទួលផលពី២៥តោនទៅ៣០តោន។
តែបើយើងដាំចោលមិនសូវថែទាំនោះគឺ១ហិកតាទទួលផលបានតែ១០ទៅ១៥តោនប៉ុណ្ណោះ។

តែទោះយ៉ាងណាឆ្នាំនេះក្រុមឈ្មួញ បានដាក់ផ្លាកតម្លៃក្នុងការប្រមូលទិញដំឡូងស្រស់មួយគីឡូក្រាមពី៤០០ទៅ៤១០រៀល។
ចំណែកដំឡូងក្រៀមល្អក្នុងមួយគីឡូក្រាមតម្លៃពី១.០៣០ទៅ១.០៥០រៀល។តែដំឡូងក្រៀមមិនសូវល្អបានត្រឹម ៩៥០ទៅ៩៨០រៀលក្នុងមួយគីឡូក្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *