កម្លាំងជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់!

(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញ កម្លាំងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងដកហូតសម្ភារ ល្មើសយកដុតកម្ទេចចោល។
ការបង្ក្រាបនេះ ធ្វើឡើងនៅម្តុំឆ្នុកអណ្តែង ភូមិភ្លង ឃុំពាមឆ្កោក និងបឹងធំ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ជាមួយសហគមន៍ភូមិថ្មី-សហគមន៍ស្វាយរំពារសែនជ័យ។
កម្លាំងបានបង្ក្រាបបទល្មើសនេសាទរបាំងលូ-សាច់អួនរាំងភ្ជិតព្រែកនិងបឹង។
ក្រុមការងារបានរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងមានដូចជា របាំងសាច់អួនរាំងភ្ជិតព្រែក បឹងចំនួន៦កន្លែងប្រវែង៣០០ម៉ែត្រ-លូសាច់អួនក្រឡាញឹកចំនួន៨-ឈើបង្គោល២០០ដើម និងចាក់លែងត្រីចម្រុះប្រមាណ៥០គីឡូក្រាម ចូលបឹងធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version