(ភ្នំពេញ)៖ យោងប្រកាស របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣.០៥.២០២៤ បានឱ្យដឹងថា លោកវរៈសេនីយ៍ឯក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្ដូរទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។
ក្នុងនោះ ក្រសួងមហាផ្ទៃ ក៏បានសម្រេច តែងតាំងលោកវរៈសេនីយ៍ទោ ខាន់ សារឿន អនុប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផងដែរ៕