(ភ្នំពេញ)៖ សមាគមសារព័ត៌មានសុក្រឹត និងថ្នាក់ដឹកនាំសមាជិក សមាជិកា តាមបណ្តារាជធានី ខេត្ត
បានប្រកាសថ្កោលទោសចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំពុលសង្គមព័ត៌មានមិនពិត ភូតកុហក ញុះញង់
បោកប្រាស់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធ បុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប រយៈពេល ៣ថ្ងៃ។
ប្រជាពលរដ្ឋខ្មែរមកពីគ្រប់បណ្តារាជធានីខេត្ត រាប់រយលាននាក់បានមកមើលកំសាន្តនៅពិធីបុណ្យអុំទូកនេះ ។ លេីសពីនេះទៀតសូម្បីតែ ភ្ញៀវទេសចរបរទេស ក៏បានមកចូលរួមកំសាន្តក្នុងពិធីបុណ្យអុំទូកយ៉ាងច្រើនកុះករដែរ៕