(ព្រះសីហនុ)៖ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រោយភ្លៀងមួយមេធំ នៅខេត្តព្រះសីហនុ សទំនងផ្លូវរអិលគួបផ្សំការបើកបរខ្វះការប្រុងប្រយ័ត្នផងនោះ។
រថយន្តប្រមូលសំរាមចាស់មួយគ្រឿង បើកចុះចំណោត ក៏ជ្រុលបុករះផាស្អេប និងរថយន្ត២គ្រឿងទៀតបណ្តាលឱ្យព្រះសង្ឃ៥អង្គរងរបួសធ្ងន់ស្រាល..!។
ករណីនេះបានកើតឡើង នៅវេលាម៉ោងជាង៨ព្រឹក ស្ថិតនៅផ្លូវបំបែកឡើងពីអូរ២ទៅស្ថានីយប្រេងឥន្ធនៈតូតាល់ឃ្លាំងលើ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សាក្សីបានអះអាងថា ដំបូងគេឃើញរថយន្តប្រមូលសំរាមមួយគ្រឿងពណ៌ខៀវផ្លាកកលេខភ្នំពេញ ២AQ-៩៨៣៤។
បើកចុះចំណោតពីស្ថានីយប្រេងឥន្ធនៈតូតាល់ឃ្លាំងលើមកអូរពីរ ទំនងហ្វ្រាំងមិនស៊ីគួបផ្សំមេឃភ្លៀងផងនោះ ក៏ជ្រុលទៅបុកកង់បី(ឥណ្ឌា) មួយគ្រឿង។
សាក្សីបន្ថែមថា កង់បីឥណ្ឌានោះពណ៌-ស ពាក់ស្លាកលេខ ភ្នំពេញ KQ-១០៣០ ដឹកព្រះសង្ឃចំនួន៥អង្គនិមន្តបិណ្ឌបាត។
រួចរថយន្តបង្កបន្តបុករះរថយន្ត២គ្រឿងផ្សេងទៀតរួមមាន៖ រថយន្តហ្វតពណ៌-ស ពាក់ស្លាកលេខភ្នំពេញ ២BD-៧០៦ ម្ចាស់ចតទុកចោលចូលទទួលទានអាហារ និងមួយគ្រឿងទៀតប្រភេទសាំយ៉ុងពណ៌-ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ១A-០៤៦១ រងការខូចខាតផ្នែកគូទខាងក្រោយ។
ប្រភពបន្ថែមថា៖ ក្រោយកើតគ្រោះថ្នាក់ចរាចរណ៍ ព្រះសង្ឃចំនួន៥អង្គដែលនៅក្នុងកង់បី(ឥណ្ឌា)រងរបួសធ្ងន់ និងស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បច្ចុប្បន្ន សមត្ថកិច្ចបានស្ទូចយកវត្ថុតាងមួយចំនួនទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត រង់ចាំធ្វើការដោះស្រាយ និងអនុវត្តបន្តនីតិវិធីច្បា៕