Breaking៖ អាមេរិក កំពុងរៀបចំផ្តល់ព័ត៌មានសម្ងាត់ជួយអ៊ុយក្រែនឲ្យវាយប្រហារលើប្រព័ន្ធថាមពលរបស់រុស្ស៊ី!

សហរដ្ឋអាមេរិក កំពុងរៀបចំការស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែន ដើម្បីគាំទ្រការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយលើប្រព័ន្ធថាមពលរបស់រុស្ស៊ី។ នេះជាលើកដំបូងដែលរដ្ឋបាលលោក Donald Trump សម្រេចផ្តល់ជំនួយផ្ទាល់ក្នុងប្រតិបត្តិការបែបនេះ។
ប្រភពពីសារព័ត៌មានReuters។

សេតវិមានកំពុងរៀបចំចេញជាឯកសារណែនាំជាផ្លូវការ មុនពេលចែករំលែកព័ត៌មានសម្ងាត់ទៅកាន់កងកម្លាំងអ៊ុយក្រែន។ ការផ្តល់ជំនួយនេះកើតឡើងក្នុងពេលដែលកិច្ចចរចាសន្តិភាពរវាងមូស្គូ និងគៀវ ក្រោមការសម្របសម្រួលរបស់លោក Trump កំពុងជាប់គាំង។

ក្រុមមន្ត្រីបានបញ្ជាក់ថា ក្រៅពីព័ត៌មានសម្ងាត់ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងពិចារណាផ្តល់អាវុធរយៈចម្ងាយដូចជា Tomahawks, Barracudas និងកាំជ្រួចផលិតដោយអាមេរិកផ្សេងទៀត ដែលអាចវាយប្រហារចម្ងាយប្រមាណ ៨០៤ គីឡូម៉ែត្រ។ ទោះជាយ៉ាងណា មិនទាន់មានការសម្រេចចិត្តផ្លូវការទេ។

អ្នកនាំពាក្យ CIA និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិបានបដិសេធមិនផ្តល់អត្ថាធិប្បាយលើប្រតិបត្តិការដែលកំពុងដំណើរការ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version