សម្តេចធិបតី ថ្លែងថាធនធានមនុស្សគឺជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ!

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៣០នាក់ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំនិងការកសាងប្រទេសត្រូវការធនធានមនុស្សដែលរស់រវើក ពោលគឺធនធានមនុស្សគឺជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឱ្យប្រទេសយើងអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការរីកចម្រើនគឺជារឿងមួយ ប៉ុន្តែបើគ្មានធនធានមនុស្សមិនអាចមានចីរភាព និងនិរន្តភាពទេ បើយើងចង់ឱ្យប្រទេសយើងវិវត្តន៍រីកចម្រើនជានិច្ច ទាល់តែមានធនធានមនុស្សដែលរស់រវើក ព្រោះ៖

១-ធនធានមនុស្សធ្វើឱ្យសេដ្ឋកិច្ចរបស់យើងមានចីរភាព និងមាននិរន្តភាព។
២-ធនធានមនុស្សអាចឱ្យប្រទេសយើងមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងនៅក្នុងបរិបទសកលភាវូបនីយកម្ម។
៣-ធនធានមនុស្សឱ្យប្រទេសយើងអាចចាប់ឱកាសនិងកាត់បន្ថយគម្លាតជាមួយប្រទេសផ្សេងបាន។
៤-ធនធានមនុស្សជួយឱ្យយើងឯករាជ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version