(ភ្នំពេញ)៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញ ត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រពខេត្តតាកែវ កណ្តាល និងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ប្រឡាយនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តជុំវិញ ពោលគឺជួយការពារទឹកជំនន់ដល់ផ្ទៃដីជាង៣០ម៉ឺនហិកតា និងជាប្រព័ន្ធស្រោចស្រពលើផ្ទៃដីដាំដុះជាង៥០ម៉ឺនហិកតាសម្រាប់ស្រែចម្ការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រឡាយនេះមិនត្រឹមតែរំដោះទឹកនៅភ្នំពេញទេ ប៉ុន្តែក៏ផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋយើង ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋលែងព្រួយបារម្ភការលិចទឹកចូលក្នុងផ្ទះ៕