(សៀមរាប)៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦.០៦.២០២៤ បានចេញលិខិតបង្គាប់ការមួយ៖។
ដោយសម្រេច ផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាល ខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រោះល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា។
-ការដកបញ្ឈរជើងលោក រឿន សារ៉ាវុធ នៅពេលនេះ បន្ទាប់ពីរូបលោកប្រើហិង្សាលើពលរដ្ឋ ហើយឃ្លីបវីដេអូនៃអំពើហិង្សានោះ ត្រូវគេចែកចាយបន្តគ្នា នៅលើបណ្ដាញសង្គម..!។
សូមជម្រាបថា៖ ករណីហិង្សានេះ បានកើតឡើងនៅដីឡូត៍១កន្លែង ស្ថិតនៅភូមិព្រៃ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីយប់ទី១៥.០៦.២០២៤។
យ៉ាងណាក្ដី ក្រោយផ្ទុះការរិៈគន់ពីមហាជន ឥឡូវស្នងការខេត្តសៀមរាប សម្រេចផ្អាកការងារលោក រឿន សារ៉ាវុធ ហើយ៕