ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយកាលពីថ្ងៃអាទិត្យថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន37,337 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន..!។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា មនុស្ស 85,299 នាក់ផ្សេងទៀតក៏បានរងរបួស នៅក្នុងការវាយបកនេះផងដែរ.!។
ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន41នាក់ និងរបួស 102 នាក់ទៀតក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
អ៊ីស្រាអែលបានបន្តការវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា ។
បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់ក៏ដោយ។
ក្នុងរយៈពេលប្រាំបីខែ ក្នុងសង្រ្គាមអ៊ីស្រាអែល តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយបានខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែលជាប់ចោទពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលសេចក្តីសម្រេចចុងក្រោយបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Rafah ភាគខាងត្បូង ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ជាងមួយលាននាក់បានស្វែងរកការជ្រកកោនពីសង្រ្គាម មុនពេលវាត្រូវបានឈ្លានពាននៅថ្ងៃទី 6 ខែឧសភា៕