មន្ត្រីអង្គការសហប្រជាជាតិ២នាក់ ដែលមានមូលដ្ឋាន នៅប្រទេសលីបង់បានព្រមាន ពីការគំរាមកំហែង ដែលនាំឱ្យសង្គ្រាមធំផ្ទុះឡើង។
ខណៈដែលការប្រយុទ្ធគ្នា ឆ្លងព្រំដែន រវាងក្រុមហេសបូឡា និងអ៊ីស្រាអែលកំពុងបន្ត..!។
ការព្រមានកាលពីថ្ងៃសៅរ៍ អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសលីបង់ Jeanine Hennis-Plasschaert និងជាប្រធានកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ លោក Aroldo Lazaro ។
បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា យោធាអ៊ីស្រាអែលបានបាញ់ផ្លោងឆ្លងព្រំដែនយ៉ាងខ្លាំងក្លាពីក្រុមហេសប៊ូលឡា របស់លីបង់ ចូលមកទឹកដីអ៊ីស្រាអែល អាចបង្កឱ្យមានភាពតានតឹងថែមទៀត។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានបញ្ជាក់ថា ការបាញ់ផ្លោងកាន់តែខ្លាំងឡើងរបស់ហេសប៊ូលឡា កំពុងនាំយើងខិតទៅរកការប្រឈមមុខដាក់គ្នា ដែលអាចបង្កជាផលវិបាកដ៏អាក្រក់ សម្រាប់លីបង់ និងតំបន់ទាំងមូលតែម្តង។
លោក Hagari បន្ថែមថា «អ៊ីស្រាអែល នឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារជនស៊ីវិលរបស់ខ្លួន រហូតដល់សន្តិសុខនៅតាមព្រំដែនជាមួយលីបង់ ត្រូវបានស្ដារឡើងវិញ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមហេសប៊ូលឡាគាំទ្រ ដោយអ៊ីរ៉ង់ បានបាញ់រ៉ុក្កែត និងយន្តហោះដ្រូនក្នុងចំនួនច្រើនមិនធ្លាប់មានសម្រាប់រយៈពេល ៨ខែនៃការបាញ់ផ្លោងដាក់គ្នាជាមួយយោធាអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលវិញ បានធ្វើការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក ប្រឆាំងនឹងក្រុមនេះនៅភាគខាងត្បូងលីបង់៕