Update៖ ជនជាតិប៉ាឡេស្ទីន៩ នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល!

យ៉ាងហោចណាស់ជនស៊ីវិលប៉ាឡេស្ទីន៩នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ។
ដោយសារយន្តហោះចម្បាំង របស់អ៊ីស្រាអែល វាយប្រហារលើក្រុមឈ្មួញ និងបុគ្គលិកសន្តិសុខ។
ដែលអមជាមួយរថយន្តដឹកទំនិញនៅភាគខាងកើត Rafah ជាទីក្រុងភាគខាងត្បូងបំផុតក្នុងGaza Strip ក្នុងអំឡុងពេលថ្ងៃទី2នៃពិធីបុណ្យEid al-Adhaរបស់មូ ស្លីម។

យោងតាមប្រភពវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យអឺរ៉ុប Gaza អ្នកស្លាប់ចំនួន 9នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Khan Younis ភាគខាងត្បូង Gaza រួមជាមួយនឹងអ្នករងរបួសជាច្រើននាក់ ។
ដែលខ្លះត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សាក្សីបានប្រាប់ Anadolu ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើឈ្មួញ និងបុគ្គលិកសន្តិសុខដឹកទំនិញឯកជន ខណៈដែលពួកគេកំពុងរង់ចាំការមកដល់នៃរថយន្តដឹកទំនិញឆ្លងកាត់ច្រក Kerem Shalom ក្នុងតំបន់ Gaza Strip ភាគខាងត្បូង។

ការវាយប្រហារតាមអាកាសនេះ បានកើតឡើងបើទោះបីជាមានការប្រកាសរបស់កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យអំពី “ការផ្អាកយុទ្ធសាស្ត្រ” ក្នុងការបាញ់នៅលើផ្លូវ Salah al-Din ពីដី Rafah ឆ្លងកាត់ទៅកាន់មន្ទីរពេទ្យ Gaza European ពីម៉ោង 7ព្រឹកដល់ម៉ោង 8 យប់ ដើម្បីអនុញ្ញាតឱ្យអង្គការសហប្រជាជាតិប្រមូល និងនាំយកជំនួយ ចូលទៅក្នុងហ្គាហ្សា។

កាលពីថ្ងៃទីពីរនៃពិធីបុណ្យ Eid al-Adha យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើតំបន់ផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នេះបើយោងតាមប្រភពវេជ្ជសាស្រ្ត និងសាក្សី។

ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា នៅព្រឹកថ្ងៃដដែល ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារផ្ទះមួយកន្លែងនៅក្នុងសង្កាត់ Tel al-Sultan ភាគខាងលិចទីក្រុង Rafah ។

លើសពីនេះ ជនជាតិប៉ាឡេស្ទីនម្នាក់បានបាត់បង់ជីវិត ហើយអ្នកផ្សេងទៀតរួមទាំងកុមារ និងស្ត្រីបានរងរបួសនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតំបន់ Khirbat al-Adas ភាគខាងជើងនៃទីក្រុង។

កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃចន្ទបានអះអាងថាខ្លួនមាន “ការគ្រប់គ្រងប្រតិបត្តិការ” លើប្រហែល 70% នៃទីក្រុង Rafah នៅភាគខាងត្បូង Gaza Strip ហើយមានបំណងបញ្ចប់យុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់នេះក្នុងរយៈពេលពីរបីសប្តាហ៍៕

Leave a Reply

Your email address will not be published. Required fields are marked *