(ភ្នំពេញ)៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ច..ងកស្លាប់ នៅនិងដើមក្រខុបក្បែរមាត់ស្រះទឹក បង្កឱ្យភ្ញាក់ផ្អើល នៅក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
សមត្ថកិច្ចមូលដ្ឋាននិយាយថា សពនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ស្លៀកខោជើងវែង ពណ៌ខ្មៅ មានកង់មួយ និងបង្វេចខោអាវមួយនៅក្បែរខ្លួន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា សពមិនដែលគេស្គាល់ មិនដែលឃើញមុខនៅម្តុំនោះឡើយ។
មុនការភ្ញាក់ផ្អើល បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋដើរឆ្លងកាត់នៅចំណុចនោះក៏ប្រទះឃើញទើបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចតេម្តង។
ក្រោយពីនោះ សពងត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ហើយគ្មានប្រជាពលរដ្ឋណាស្គាល់។ មិនដឹងថា មកពីណានោះទេ រហូតដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានប្រកាសស្រាវជ្រាវស្វែងរកសាច់ញាតិ ក្រុមគ្រួសារ ក្នុងករណីរកមិនឃើញ អត្តសញ្ញាណ សាច់ញាតិទេនោះ សមត្ថកិច្ចនឹងដឹកយកទៅបញ្ចុះ៕