(ភ្នំពេញ)៖ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តប្រភេទកូរ៉េ ដឹកទឹកកកក្នុងល្បឿនលឿន បួងចង្កូតខ្លាំងពេកបណ្ដាលឱ្យក្រឡាប់ផ្ងារកង់រងការខូចខាតយ៉ាងដំណំ ។
គ្រោះថ្នាក់ដោយខ្លួនឯងនេះ បានកើតឡើងនៅ មុខក្រុមហ៊ុន សែលកាត ផ្លូវព្រះសីហនុ កែងផ្លូវ៥៥សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីម៉ោង៤ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនកេីតហេតុ គេបានឃើញបុរសម្នាក់សង្ស័យស្រវឹង បានបេីករថយន្តប្រភេទកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3G 0308ដឹកទឹកកកពេញ បានធ្វើដំណើរតាមផ្លូវលេខ៥៥ពីជើងទៅត្បូងក្នុងល្បឿនលឿន។
លុះមកដល់ចំណុចកេីតហេតុ អ្នកបេីកបរទំនងបានបួងចង្កូត បត់ឆ្វេងខ្លាំង ក៏ឡើងទៅផ្លូវព្រះសីហនុ តែដោយតែរថយន្តលឿន ពេកហើយអ្នកបេីកបរស្រវឹង ទប់ដៃចង្កូតមិនជាប់ ទេីបធ្វើឱ្យរថយន្ត ផ្អៀងក្រឡាប់ផ្ងារជើង មួយចំហៀងខាងស្តាំរងការខូចខាត តែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិតមនុស្ស ពេលធ្វើដំណើរនិងអ្នកបេីកបទេ។ក្រោយមកសមត្ថកិច្ចជំនាញបានស្ទូចរថយន្ត យកទៅកន្លែងនគរបាលជធានីភ្នំពេញ៕