កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស៊ីណេហាប់ បានរៀបចំវគ្គ Cine Sharing ដើម្បីចែករំលែកអំពីឱកាសសម្រាប់យុវជន ដែលស្រលាញ់វិស័យ ភាពយន្តឱ្យបានចូលរួមសិក្សា និងផលិតភាពយន្តដែលខ្លួនប្រាថ្នា។
តាមរយៈវគ្គ Cine Sharing ក៏មានវាគ្មិនចំនួន០៥រូប មកចែករំលែកវគ្គផ្សព្វផ្សាយព័ត៌មានបន្ថែម ស្តីពីវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៤ ក្នុងនោះវាគ្មិនរួមមាន៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ។
លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា កញ្ញា សុធា អ៊ីណែស អ្នកនិពន្ធសាច់រឿង, លោក ម៉េង គីមឡុង ស្ថាបនិកស៊ីណេហាប់និងលោក លោក មុនី កណ្ណដារង្គ អ្នកដឹកនាំភាពយន្ត។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានមានប្រសាសន៍ថា៖ CFLគឺជាវគ្គបណ្តុះបណ្តាលក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជនដែលស្រលាញ់វិស័យផលិតភាពយន្ត។
ជាពិសេសយើងបានខិតខំកសាងនូវធនធានមនុស្សលើវិស័យភាពយន្ត ហើយគំនិត និងការយល់ឃើញរបស់ដោយសារក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន យើងមិនទាន់មានថ្នាលបណ្តុះបណ្តាលជាផ្លូវការ ត្រឹមត្រូវនៅឡើយទេ។
ដូច្នេះយើងប្រឈមខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍវិស័យមួយ ដោយគ្មានការបណ្តុះបណ្តាលធនធានមនុស្ស។
លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជាបានលើកឡើងថា ក្រោមគំនិតផ្តួចផ្តើម និងការឧបត្ថម្ភគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការជាមួយ Cine-Hub និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត (Cambodia Film Commission) បានរៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនដែលមានទេពកោសល្យ និងឧបនិស្ស័យក្នុងការផលិតភាពយន្ត ពង្រឹងសមត្ថភាពក្លាយជាផលិតករភាពយន្តអាជីព។
សិក្ខាកាមចំនួន ៤០រូប និងត្រូវបានជ្រើសរើសក្នុងវគ្គសិក្សាដែលមានរយៈពេលបីខែ ពីខែសីហាដល់ខែតុលា ឆ្នាំ២០២៤។
សិក្ខាកាមចំនួន៤០រូបនិងត្រូវបែកចែកជាបីក្រុម សំរាប់ផលិតភាពយន្តខ្លី ក្នុងខែតុលា បន្ទាប់ពីបញ្ជប់វគ្គបណ្តុះបណ្តាលវគ្គនេះផ្តោតសំខាន់លើផ្នែក -សរសេរអត្ថបទភាពយន្ត(Script writing) -ដឹកនាំរឿង(Directing) -ដឹកនាំប្លង់ថត(Cinematography) -យកសម្លេង (Sound)លក្ខណៈសម្បត្តិបេក្ខជន សញ្ជាតិ៖ ខ្មែរ អាយុចាប់ពី២០ឆ្នាំ ដល់៣៥ឆ្នាំ ចេះសរសេរអត្ថបទភាពយន្ត ឬប្រលោមលោក(សរសេរថ្មីចេញពីគំនិតផ្ទាល់ខ្លួន) ឬចេះថតរូប ឬវីដេអូបន្តិចបន្តួច មានពេលវេលាគ្រប់គ្រាន់សម្រាប់រៀនរយៈពេល៣ខែ ជាបុគ្គលកំពុងបំពេញការងារ ប្រកបមុខរបរ ឬ រៀនផ្នែកMedia សិក្ខាកាមចំនួនតែ៤០នាក់ប៉ុណ្ណោះ នឹងត្រូវជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលឆ្នាំនេះ ការសិក្សាក្នុងរយៈពេល៣ខែ ខែសីហា រៀនតាមរយៈ Online (សៅរ៍ – អាទិត្យ ម៉ោង៥ល្ងាច ដល់ម៉ោង៨យប់) ខែកញ្ញា រៀនផ្ទាល់ជាមួយគ្រូ ក្នុងថ្នាក់ (៨ម៉ោងក្នុង១ថ្ងៃ) និងខែតុលា អនុវត្តផ្ទាល់ ផលិតភាពយន្តខ្លី៕