យ៉ាងហោចណាស់ ក៏មានជនជាតិប៉ាឡេស្ទីន 25 នាក់ត្រូវបានសម្លាប់ និង 50នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសុក្រ ។
នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បាញ់ផ្លោងលើតង់លំនៅដ្ឋានប្រជាជនដែលផ្លាស់ទីលំនៅក្នុងតំបន់ Al-Mawasi ភាគខាងលិច Rafah ភាគខាងត្បូង Gaza Strip។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សាបាននិយាយថា៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតង់នៅក្នុងតំបន់ Al-Mawasi បានកើនឡើងដល់ 25នាក់ និង50 នាក់ផ្សេងទៀតបានរងរបួស។
សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានបញ្ជាក់ពីហេតុការណ៍ថា ក្រុមពេទ្យរបស់ខ្លួនកំពុង “ដោះស្រាយអ្នកស្លាប់ និងរបួសជាច្រើនបន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ីស្រាអែលនៅក្នុងតំបន់” ។
សាក្សីបាននិយាយថា រថក្រោះ Merkava របស់អ៊ីស្រាអែល ចំនួនពីរ ដែលដាក់នៅលើភ្នំមួយទល់មុខតំបន់ Shakoush នៅភាគខាងលិច Rafah ។
បានបាញ់កាំភ្លើងធំ មកលើទីលំនៅជនភៀសខ្លួន នៅជិតច្រកទ្វារនៃមន្ទីរពេទ្យរបស់ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
ជនភៀសខ្លួន ដែលរស់នៅក្នុងតំបន់នេះប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ដោយមានការខ្វះខាតយ៉ាងខ្លាំងនូវធនធានមូលដ្ឋាន ដូចជាទឹក អនាម័យ ការថែទាំសុខភាព និងអាហារ។
អ៊ីស្រាអែល ដែលបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។
បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាសប៉ាឡេស្ទីន៕