មន្រ្តីជួយជនភៀសខ្លួន បាននិយាយថា៖ ការកើនឡើងនូវអំពើហិង្សាក្នុងរដ្ឋ Rakhine ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
បានជំរុញឱ្យជនជាតិរ៉ូហ៊ីងយ៉ា ឆ្លងចូលក្នុងប្រទេសបង់ក្លាដែស ទោះបីជាទីក្រុង Dhaka ទទូចថា មិនអាចទទួលយកជនភៀសខ្លួនបន្ថែមទៀតក៏ដោយ..!។
-នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ ២០២៤។
ជនជាតិរ៉ូហ៊ីងយ៉ា បានប្រឈមនឹង ការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
ដែលមានអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ក្នុងឆ្នាំ ២០១៧ ជនជាតិរ៉ូហ៊ីងយ៉ាជាច្រើន បានភៀសខ្លួនចេញរដ្ឋ Rakhine ទៅបង់ក្លាដែស បន្ទាប់ពីការបង្ក្រាបដោយយោធា នៃរបបសឹក ទៅលើសហគមន៍ ជនជាតិភាគតិច។
លោក Mohammed Mizanur Rahman ដែលជាមន្រ្តីបង់ក្លាដែស មានភារកិច្ចជួយសង្គ្រោះជនភៀសខ្លួន និងធ្វើមាតុភូមិនិវត្តន៍ បានឱ្យដឹងថា៖ ការិយាល័យទទួលបានរបាយការណ៍ អំពីជនជាតិរ៉ូហ៊ីងយ៉ាដែលឆ្លងដែន មកកាន់តែច្រើន គឺជិត ១លាននាក់ហើយ កំពុងរស់នៅក្នុងជំរុំជនភៀសខ្លួន ក្នុងតំបន់ Cox’s Bazar។
លោក Rahman បានបញ្ជាក់ថា មនុស្សមួយចំនួនបានចូល ប្រទេសបង់ក្លាដែស តាមមធ្យោបាយផ្សេងៗ ហើយបានភៀសខ្លួនទៅកន្លែងផ្សេងៗគ្នា ខ្ញុំជឿថាអ្នកខ្លះត្រូវបានអនុញ្ញាតឱ្យចូលមក ក្រៅផ្លូវការ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាកំពុងកើនឡើង នៅក្នុងរដ្ឋ Rakhine បន្ទាប់ពីបទឈប់បាញ់រវាងក្រុម Arakan Army (AA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពល និងយោធានៃរបបសឹក បានដួលរលំកាលពីចុងឆ្នាំមុន៕