កងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធគ្នានៅទីក្រុង Rafah និងវាយលុកទីតាំងភាគខាងកើតនៃទីក្រុង Khan Younis នៅភាគខាងត្បូង Gaza នាថ្ងៃសៅរ៍ (ទី២២ មិថុនា)។
-ផ្សែងត្រូវបានគេឃើញហុយទ្រលោម កាត់ព្រំដែនក្នុងតំបន់ហ្គាហ្សា ។
ខណៈសំឡេងកាំភ្លើងធំ បានបន្លឺឡើងខ្ទរលើដីស្រែចម្ការ នៅខាងព្រំដែន អ៊ីស្រាអែល។
មកទល់ពេលនេះ មានរយៈពេលជាង ៨ខែហើយ ក្នុងសង្រ្គាមនៅហ្គាហ្សា ហើយការរុលទៅមុខរបស់អ៊ីស្រាអែល ។
ឥឡូវនេះ ផ្តោតលើតំបន់ចុងក្រោយចំនួន២ ដែលកងកម្លាំងរបស់ខ្លួន មិនទាន់អាចដណ្តើមបាន នោះគឺទីក្រុង Rafah នៅជ្រុងភាគខាងត្បូងរបស់តំបន់ហ្គាហ្សា និងតំបន់ជុំវិញទីក្រុង Deir al-Balah ភាគកណ្តាល។
យុទ្ធនាការផ្លូវគោក និងផ្លូវអាកាសរបស់អ៊ីស្រាអែល ត្រូវបានបង្កឡើង ដោយសារក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស់ ។
បានវាយលុកចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរជាង ២៥០នាក់។
យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយលុកសងសឹករបស់អ៊ីស្រាអែល បានធ្វើឲ្យតំបន់ហ្គាហ្សា ត្រូវបានបំផ្លិចបំផ្លាញ ។
ដោយបានសម្លាប់ មនុស្ស៣៧.៥៥១នាក់ និងបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីន ស្ទើរតែទាំងអស់គ្មានផ្ទះសម្បែងជ្រកកោន៕