មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនា បាននិយាយថា អ៊ុយក្រែនបានបាញ់ដ្រូនជាច្រើនគ្រឿង ។
ដើម្បីវាយប្រហារ លើគោលដៅមួយចំនួនក្នុងទឹកដីរុស្ស៊ី តែមិនមានសេចក្ដីរាយការណ៍ ពីការខូចខាតនោះទេ…!។
-នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលតំបន់ Bryansk លោក Alexander Bogomaz ដ្រូនយ៉ាងហោច២៣គ្រឿងត្រូវ បានកម្ទេចនៅក្នុងតំបន់មួយនេះ។
ដែលមានព្រំដែនជាប់ អ៊ុយក្រែន ខណៈអភិបាល លោក Vasily Anokhin បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ក៏បានកម្ទេចដ្រូន នៅក្នុងតំបន់ Smolensk ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ីផងដែរ។
ប៉ុន្តែ ភ្លាមៗលោក មិនបានឱ្យដឹងថាមានដ្រូនប៉ុន្មាន គ្រឿងត្រូវបានបាញ់ទម្លាក់ ឬក៏ថាតើមានជនរងគ្រោះដែរឬក៏យ៉ាងណានោះទេ។
-អ៊ុយក្រែន តែងតែអះអាងជារឿយៗពីការវាយប្រហារ ដោយប្រើដ្រូន ក្នុងទឹកដីរុស្ស៊ី ក្នុងគោលបំណងបំផ្លាញកិច្ចប្រឹងប្រែងសង្រ្គាមរបស់មូស្គូ និងជាការឆ្លើយតបទៅ នឹងការវាយប្រហារ ឥតឈប់ឈររបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន៕