គ្រោះរអិលបាក់ដី នៅប្រទេសចិនកាលពីថ្ងៃអាទិត្យ បាត់ខ្លួនមនុស្ស៨នាក់! 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា៖ យ៉ាងហោចណាស់មនុស្ស៨នាក់បានបាត់ខ្លួន។
បន្ទាប់ពីការបាក់ដី វាយប្រហារភូមិមួយ ក្នុងខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារ Xinhua News បានរាយការណ៍ថា ការរអិលបាក់ដីបានវាយប្រហារ ផ្ទះចំនួនបួននៅក្នុងភូមិ Douxi ក្នុងតំបន់ស្វយ័ត Xinhuang Dong នៃ Huaihua កាលពីព្រឹកថ្ងៃអាទិត្យ។

មកទល់ពេលនេះ មនុស្ស ៨នាក់ កំពុងបាត់ខ្លួន ខណៈអ្នកនៅសេសសល់ ត្រូវបានក្រុមមន្ត្រីជួយសង្គ្រោះ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ទីភ្នាក់ងារនេះបាននិយាយថា ការស្វែងរកអ្នកបាត់ខ្លួននៅក្នុងតំបន់នេះនៅតែបន្ត។
ទន្ទឹមនឹងនេះ ផ្នែកជាច្រើននៃប្រទេសដែលរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់កាលពីសប្តាហ៍មុន បានទទួលការប្រកាសអាសន្នពណ៌លឿងផ្លូវការមួយផ្សេងទៀតកាលពីថ្ងៃអាទិត្យសម្រាប់ព្យុះភ្លៀង រួមទាំងខេត្តហ៊ូណានផងដែរ។

កាលពីថ្ងៃសៅរ៍ អាជ្ញាធរចិនបាននិយាយថា ពួកគេបានរកឃើញមនុស្ស៦នាក់បានស្លាប់។
បន្ទាប់ពីពួកគេបានបាត់ខ្លួនកាលពីមួយសប្តាហ៍មុន ក្នុងអំឡុងពេលការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍។
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភាគខាងត្បូងប្រទេសចិនចាប់តាំងពីរដូវទឹកជំនន់ប្រចាំឆ្នាំបានចាប់ផ្តើមដំបូង។

គួររំលឹកថា៖ មនុស្សប្រហែល 47 នាក់ត្រូវបានសម្លាប់ នៅក្នុងខេត្ត Guangdong ភាគខាងត្បូងនៃប្រទេសចិនក្នុងរយៈពេល 4 ថ្ងៃកន្លងមកនេះ ។
ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី ដោយបានបំផ្លាញផ្ទះរាប់រយខ្នង និងខូចខាតផ្លូវ និងដំណាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version