កីឡាករ Cristiano Ronaldo បានជៀសផុតពីរគ្រោះថ្នាក់ បន្ទាប់ពីអ្នកគាំទ្រម្នាក់បានលោតចេញពីកន្លែងអង្គុយ ហើយចុះមកទល់មុខគាត់ ក្រោយក្រុមព័រទុយហ្គាល់ចាញ់ការប្រកួត Euro 2024 ក្រោមស្នាដៃក្រុម Georgia ក្នុងលទ្ធផល ២-០។
ព័រទុយហ្គាល់បានឆ្លងផុតវគ្គចែកពូលរួចជាស្រេច មុននឹងទទួលក្រុម Georgia ក្នុងទីក្រុង Gelsenkirchen នៅយប់ថ្ងៃពុធ។
ទោះជាយ៉ាងណា Ronaldo ខ្លួនឯងមិនអាចលាក់ការមិនសប្បាយចិត្តរបស់ខ្លួនពេលត្រូវបានគេទម្លាក់ចេញនៅនាទីទី 66 ដោយ Euro 2024 ឥឡូវនេះជាការប្រកួតធំដំបូងគេដែលគាត់បានបរាជ័យក្នុងការស៊ុតបញ្ចូលទីក្នុងវគ្គចែកពូល។
ខណៈដែលវីរបុរសរបស់ Manchester United និង Real Madrid រូបនេះ បានចុះពីលើផ្លូវរូងក្រោមដី បន្ទាប់ពីពេញម៉ោង អ្នកគាំទ្រម្នាក់បានលោតចេញពីកន្លែងអង្គុយ ហើយធ្លាក់មកចំពីមុខប្រធានក្រុមព័រទុយហ្គាល់។
អ្នកគាំទ្រវ័យក្មេងម្នាក់ដែលសុំថតរូប Selfie ជាមួយ CR7 គឺជាអ្នកគាំទ្រយ៉ាងហោចណាស់ប្រាំមួយនាក់ដែលបានរត់ចូលទីលានប្រកួតក្នុងក្តីសង្ឃឹមថានឹងបានស្និទ្ធស្នាលនឹងវីរបុរសរបស់ពួកគេ ដោយ Ronaldo កាន់តែខឹងសម្បារកាន់តែខ្លាំង។
គួរជម្រាបថា ដោយព័រទុយហ្គាល់នឹងប្រកួតជាមួយស្លូវេនីក្នុងវគ្គ 16 ក្រុមចុងក្រោយនៅថ្ងៃច័ន្ទ ទី 1 ខែកក្កដា វេលាម៉ោង 8 យប់៕