អ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថា លីបង់ បានត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងអ៊ីស្រាអែល!

រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់លោក អាលី បាហ្គើរី កានី (Ali Bagheri Kani) បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល ។
ដោយបញ្ជាក់ថា កងកម្លាំងតស៊ូនៅក្នុងប្រទេសលីបង់ បានត្រៀមខ្លួនយ៉ាងពេញលេញ។
ដើម្បីទប់ទល់នឹងការគំរាមកំហែង របស់អ៊ីស្រាអែល ។
ខណៈលោកបានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីទួរគី លោក ហាកានហ្ស៊ីដាន (Hakan Fidan)។

លោក កានី បាននិយាយថា ការគំរាមកំហែងរបស់របបអ្នកជ្វីហ្វនិយមអ៊ីស្រាអែល ឆ្លុះបញ្ចាំងពីធម្មជាតិដ៏ព្រៃផ្សៃរបស់របបនេះ ។

ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការតស៊ូនៅក្នុងប្រទេសលីបង់ ត្រូវបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទប់ទល់ការគំរាមកំហែងទាំងនេះ។

លោកបានសង្កត់ធ្ងន់ថារាល់ការឈ្លានពានលីបង់នឹងត្រូវខាតបងយ៉ាង់ធ្ងន់ធ្ងរសម្រាប់អ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានកត់សម្គាល់ផងដែរអំពីបញ្ហាប្រឈមនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល។

លោកថា ខណៈសង្គ្រាមឈានចូលដល់ខែទី៩ ពួកជ្វីហ្វនិយម បានបរាជ័យក្នុងការកែប្រែអ្វីៗគ្រប់យ៉ាងឱ្យដូចមុនថ្ងៃទី៧ ខែតុលា ហើយឥឡូវនេះពួកគេត្រូវតែដឹងថា កំហុសណាមួយនៅក្នុងប្រទេសលីបង់ នឹងបង្កើតលក្ខខណ្ឌថ្មីចំពោះការបំផ្លិចបំផ្លាញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version