(ភ្នំពេញ)៖ នៅព្រឹកទី៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន ចចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន៕