(ភ្នំពេញ)៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
បានសម្រេចចេញដីកា បង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ម៉ាន់ ច័ន្ទឌី ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន(ចេញសែកស្អុយគ្មានសាច់ប្រាក់ចំនួន១០ម៉ឺនដុល្លារ)ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤.០៥.២០២៤។
ជនត្រូវចោទឈ្មោះ ម៉ាន់ ច័ន្ទឌី ភេទប្រុសអាយុ៤៤ឆ្នាំ (មានគោរមងារឧកញ៉ា) នៅផ្ទះលេខ៧E ផ្លូវបុរី៥ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ។
-ជនត្រូវចោទរូបនេះ ត្រូវសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលរូបគាត់ ចូលបំភ្លឺតាមលិខិតអញ្ជើញ របស់សមត្ថកិច្ច៕