នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk កាលពីថ្ងៃចន្ទ បានថ្កោលទោស ចំពោះដំណើរទស្សនកិច្ច របស់ប្រធានាធិបតីហុងគ្រី Victor Orban នៅទីក្រុងមូស្គូ។
លោក Tusk បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ារស្សាវ៉ា ជាមួយលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនថា គ្មាននរណាម្នាក់ មានសិទ្ធិសម្រេច អំពីសន្តិភាពនាពេលអនាគត និងរូបរាងរបស់វាដោយគ្មានអ៊ុយក្រែន ឬក្នុងនាមអ៊ុយក្រែន ឡើយ។
គ្មាននរណាម្នាក់មានសិទ្ធិធ្វើសកម្មភាពក្នុងនាមប្រទេសប៉ូឡូញ ឬសហភាពអឺរ៉ុបទាំងមូល។
ប្រវត្តិសាស្ត្រ ចងចាំអ្នកនយោបាយដែលប្រាប់ខ្លួនឯង និងអ្នកដទៃថាពួកគេកំពុងធ្វើការ ដើម្បីសន្តិភាពយុត្តិធម៌ ។
ប៉ុន្តែការពិតពួកគេ កំពុងធ្វើការដើម្បីទទួលការកាត់ទោស អ្នកនយោបាយទាំងនេះ បានចូលទៅក្នុងទំព័រនៃភាពអាម៉ាស់ ។
សន្តិភាពយុត្តិធម៌ ដែលជាអ្វីដែលអឺរ៉ុប និងប៉ូឡូញឈរសម្រាប់ សន្តិភាព ដែលគោរពបូរណភាពទឹកដី ឯករាជ្យភាពពេញលេញរបស់អ៊ុយក្រែន និងជម្រើសរបស់ខ្លួន ដូចជាការចូលជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប៕