ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅជិតសាលារៀនមួយនៅភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប។
បានសម្លាប់មនុស្សប្រហែល30 នាក់និងរបួសរាប់សិបនាក់ ដែលភាគច្រើនជាជនស៊ីវិល ដែលស្នាក់នៅកន្លែងនោះ ។
-នេះបើយោងតាមអាជ្ញាធរ នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។
យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៩នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនេះ ដែលបានកើតឡើង ។
ខណៈពេលដែលអ្នកទស្សនាបានប្រមូលផ្តុំគ្នាក្នុងបរិវេណសាលានៅតំបន់ អាបាសាន (Abassan) ភាគខាងកើតនៃក្រុង ខាន់យូនីស (Khan Younis)ដើម្បីចូលរួមមើលការការប្រកួតកីឡានោះ។
ស្ត្រីវ័យក្មេងម្នាក់ ដែលមើលឃើញហេតុការណ៍នោះបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកយើងកំពុងមើលការប្រកួតបាល់ទាត់ ហើយស្រាប់តែមានការវាយប្រហារ។
មនុស្សម្នារងរបួស ស្លាប់ ហើយសាកសពខ្ចាត់ខ្ចាយសុទ្ធតែឈាម។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងពិនិត្យមើលរបាយការណ៍ដែលថា ជនស៊ីវិលត្រូវបានរងគ្រោះ ដោយបន្ថែមថា ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលខ្លួនបានវាយប្រហារដោយ គ្រាប់បែកកំណត់គោលដៅជាក់លាក់ លើយុទ្ធជនហាម៉ាស ដែលបានចូលរួមក្នុងការវាយឆ្មក់ថ្ងៃទី០៧ ខែតុលាលើអ៊ីស្រាអែល។
យោធាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ថាតើខ្លួនបានដឹងថាមានការប្រកួតបាល់ទាត់នៅពេលដែលមានការបញ្ជាឱ្យធ្វើការប្រហារនោះ ឬយ៉ាងណាទេ៕