កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារតាមអាកាសជាបន្តបន្ទាប់ កាលពីថ្ងៃសៅរ៍ ។
ដោយបានកំណត់គោលដៅលើតំបន់ជាច្រើន នៃតំបន់ហ្គាហ្សាស្ទ្រីប និងបានសម្លាប់ ជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ក្នុងនោះរួមមានកុមារ៣នាក់ និងជាច្រើននាក់ទៀតរងរបួស…!។
ប្រភពបាននិយាយថា មន្ទីរពេទ្យ Al-Awda និង Al-Aqsa Martyrs បានទទួលជនរងគ្រោះចំនួន10 នាក់ បន្ទាប់ពីការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល មកលើជំរុំ Nuseirat នៅកណ្តាលហ្គាហ្សា.!។
សាក្សីនៅ Khan Younis នៅភាគខាងត្បូង Gaza Strip បានប្រាប់ Anadolu អំពីជនរងគ្រោះពីការវាយប្រហារតាមអាកាសពីររបស់អ៊ីស្រាអែល នៅជិតសាកលវិទ្យាល័យអ៊ីស្លាម និងតំបន់ភាគខាងកើតទីក្រុង។
យោងតាមសាក្សី ដែលបានឃើញហេតុការណ៍បាននិយាយថា៖ កាលពីយប់ថ្ងៃសុក្រ ទីក្រុង Rafah ជាកន្លែងដែលកងទ័ពអ៊ីស្រាអែលបានធ្វើការវាយលុកយោធាជើងគោកអស់រយៈពេលជាច្រើនខែត្រូវបានរង្គោះរង្គើ ដោយកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកឆ្លើយឆ្លងព័ត៌មាន របស់ Anadolu មិនអាចកំណត់ទីតាំងពិតប្រាកដនៃការផ្ទុះនោះទេ។
ប៉ុន្តែបានសង្កេតឃើញមានផ្សែងហុយចេញពីផ្នែកផ្សេងៗនៃទីក្រុង។
អ៊ីស្រាអែល បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាស់៕