(ពោធិ៍សាត់)៖ បើគិតមកទល់នឹងពេលនេះរយៈពេល៤យប់៥ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រ បានបាត់នៅ ជួរភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ (ថ្មដា)រកមិនទាន់ឃើញ..!។
យប់មិញនេះធ្លាក់ភ្លៀងខ្លាំងអាជ្ញាធរខេត្ត និងកងកំលាំង អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់បំផុត ក្នុងការបើកប្រតិបត្តិការស្វែងយក។
ពាក់ព័ន្ធក្នុងករណី លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា៖ ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម MMO និងព័ត៌មានក្រៅផ្លូវការថា «ដំណឹងបន្ទាន់..រកឃើញបំណែកឧទ្ធម្ភាគចក្រហើយ នៅថ្ងៃទី១៤ នេះ ចំណែកមនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ»។
នោះគឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រលំ។
លោកបន្តថា៖ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ។
ខណៈអង្គភាពពាក់ព័ន្ធកំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត។
មកដល់ពេលនេះ៤យប់ ៥ថ្ងៃ ហើយ ឧទ្ធម្ភាគចក្រដែលបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយទេ បើគិតនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នឹងរកចាំព័ត៌មានផ្លូវការពី ក្រសួងការពារជាតិ៕