Update៖ អ៊ីស្រាអែល កេណ្ឌកងទ័ពធ្វើឱ្យប៉ះទង្គិចគ្នា ជាមួយនិស្សិតសាកសលវិទ្យាល័យនិយមជ្រុល!

ការប៉ះទង្គិចគ្នា រវាងនគរបាលអ៊ីស្រាអែល និងនិស្សិតសាកសលវិទ្យាល័យនិយមជ្រុល បានផ្ទុះឡើង កាលពីថ្ងៃអង្គារ។
បន្ទាប់ពីមានការប្រកាសថា នឹងចាប់ផ្តើមកេណ្ឌកងទ័ព ចំពោះនិស្សិតសាកលវិទ្យាល័យនិយមជ្រុល ដែលកាលពីពេលមុន ត្រូវបានលើកលែង ពីការបម្រើយោធា…!។

និស្សិតសាកលវិទ្យល័យ បានចេញធ្វើបាតុកម្ម នៅតាមដងផ្លូវ ដោយបានបិទផ្លូវជាច្រើនកន្លែង ។
ដែលនគរបាលអាចត្រូវបានគេឃើញព្យាយាមអូសទាញពួកគេចេញ។

មានភាពរសើបក្នុងពេលមានសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា និងការប្រយុទ្ធគ្នានៅសមរភូមិផ្សេងទៀត ។
ដែលបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសដ៏បង្ហូរឈាមបំផុតរបស់អ៊ីស្រាអែល ភាគច្រើនក្នុងចំណោមទាហានកេណ្ឌដែលមិនទាក់ទងនិងសាសនា និងទាហានបម្រុង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

កាលពីខែមិថុនា តុលាការកំពូលរបស់អ៊ីស្រាអែល បានបង្គាប់ឱ្យរដ្ឋាភិបាលចាប់ផ្តើមកែណ្ឌនិស្សិតជនជាតិជ្វីហ្វជ្រុលនិយម ដើម្បីចូលបម្រើយោធា ដោយបង្កើតភាពតានតឹងផ្នែកនយោបាយថ្មីសម្រាប់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។

សេចក្តីថ្លែងការណ៍មួយរបស់យោធាអ៊ីស្រាអែលបាននិយាយថា ចាប់ពីថ្ងៃអាទិត្យក្រោយនេះ ដំណើរការនៃការចេញកាកោះហៅដំបូងសម្រាប់ការកេណ្ឌកងទ័ព ធ្វើឡើងមុនពេលជ្រើសរើសកងទ័ព នៅខែកក្កដា នឹងចាប់ផ្តើម។

បញ្ហានេះ បានជំរុញឱ្យមានការតវ៉ាដោយជនជាតិជ្វីហ្វជ្រុលនិយម ដែលមានចំនួន ១៣% នៃចំនួនប្រជាជន១០ លាននាក់របស់អ៊ីស្រាអែល ជាតួលេខដែលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១៩% នៅឆ្នាំ ២០៣៥៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version