ស្លាប់៥នាក់ ក្នុងពេលតវ៉ាប្រឆាំងកូតាការងារ នៅប្រទេសបង់ក្លាដែស!

ប៉ូលិសបាននិយាយថា៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារ(១៦ កក្កដា) ។
ខណៈក្រុមយុវជនគាំទ្រ រដ្ឋាភិបាល និងនគរបាល ដែលកំពុងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។
ប៉ះទង្គិចជាមួយនិស្សិតដែលតវ៉ាប្រឆាំងនឹងប្រព័ន្ធកូតាការងារ របស់រដ្ឋាភិបាល។

-និស្សិតរាប់ម៉ឺននាក់ បានចូលរួមការតវ៉ាទូទាំងប្រទេសរយៈពេល២ថ្ងៃ បន្ទាប់ពីមនុស្សជាង១០០ នាក់បានរងរបួសកាលពីថ្ងៃចន្ទ នៅក្នុងការប្រមូលផ្តុំតវ៉ាដែលបានបិទផ្លូវហាយវេ និងផ្លូវដែកសំខាន់ៗ។

នេះគឺជាការតវ៉ាដ៏ធំ លើកដំបូងប្រឆាំងនឹងរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ចាប់តាំងពីលោកស្រី បានឈ្នះអាណត្តិទី៤ជាប់គ្នា ក្នុងខែមករា។

ក្រុមបាតុករខឹងសម្បារចំពោះកូតាការងារក្នុងវិស័យសាធារណៈ រួមទាំងកូតា ៣០ភាគរយសម្រាប់សមាជិកគ្រួសារនៃអ្នកតស៊ូដើម្បីសេរីភាពពីសង្គ្រាមឯករាជ្យឆ្នាំ១៩៧១ ស្របពេលអត្រាអត់ការងារធ្វើរបស់យុវជនឡើងខ្ពស់ខ្លាំង។

នគរបាលកុបកម្មបានប្រតិបត្តិការនៅតាមបរិវេណសាកលវិទ្យាល័យនៅទូទាំងប្រទេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរំខាន។
កងកម្លាំងប៉ារ៉ាការពារព្រំដែនបង់ក្លាដែស ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version