(សៀមរាប)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។
បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ១,០៣៩,៦៦០.៧៩ ដុល្លារអាមេរិក (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។
ក្នុងឱកាសនោះសម្តេចធិបតី បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង ពិធីបើកការដ្ឋានសាងសង់ សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌ ស្ថិតនៅក្នុងបរិវេណវត្តរាជបូណ៌ ដែលជាទីតាំងវត្តអារាមដ៏ចំណាស់ រួមជាមួយសំណង់បេតិកភណ្ឌសាសនានា។
សម្តេចធិបតី បានថ្លែងថា ការជួបជុំនៅក្នុងឱកាសនេះគឺស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ដោយទទួលបានសមិទ្ធផលថ្មីមួយទៀត ក្នុងព្រះពុទ្ធសាសនា ហើយក៏បានឆ្លុះបញ្ចាំងអំពីតួនាទីគន្លឹះរបស់ព្រះពុទ្ធសាសនា ក្នុងការរួមចំណែកដល់ការលើកកម្ពស់ ការប្រតិបត្តិអំពើល្អ, ការអប់រំចរិយាធម៌, សីលធម៌, ភាពសុខសាន្ត និង ភាពសុខដុមនៃសង្គម ។
សម្ដេចធិបតី បញ្ជាក់ថា សារមន្ទីរព្រះព្រហ្មរតនមុនី ពិន សែម មានទិសដៅពីរ គឺដើម្បីរក្សាសម្បត្តិវប្បធម៌ និងទាក់ទាញទេសចរណ៍។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សម្បត្តិវប្បធម៌ខ្មែរបាត់បង់ដោយសារសង្គ្រាម និងជំនួញវត្ថុបុរាណកាលពីអតីតកាល
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ជាងមួយទស្សវត្សនេះអ្នកស្លាប់ដោយសារមីនមានការថតចុះ ក្នុងរង្វង់១០០នាក់។
សម្ដេចធិបតី រំលឹកថា ប៉ុន្មានខែកន្លងទៅ មន្ដ្រីរាជការខេត្តព្រះវិហារម្នាក់ រងគ្រោះបាត់បង់ជីវិតដោយសារមីនតោន។
សម្ដេចធិបតី ថ្លែងថា ទឹកដីកម្ពុជា នឹងលែងបាត់បង់ដោយសារសង្រ្គាម ប៉ុន្ដែនៅចរចារជាមួយប្រទេសជិតខាងរឿងព្រំដែនបន្ដទៀត។
សម្ដេចធិបតី បានបញ្ជាក់ថា ប្រាង្គប្រាសាទខ្មែរ នឹងលែងខ្ទេចខ្ទាំដោយសារសង្រ្គាម ផ្ទុយទៅវិញ គឺមានតែការជួសជុលកែលម្អឡើងវិញ។
សម្ដេចធិបតី បញ្ជាក់ថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីឲ្យបរទេសជួយថែរក្សាការងារសម្បត្តិវប្បធម៌ជាតិខ្មែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សារមន្ទីរនេះនឹងទាក់ទាញទេសចរណ៍ ក្នុងខេត្តសៀមរាបបន្ថែមទៀត។
សម្ដេចធិបតី បានថ្លែងថា ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ កម្ពុជាប្រមូលបានវត្ថុបុរាណ និងរូបសំណាក ពីបរទេសចំនួន១០៩៨ដុំ ត្រឡប់មកវីញ។
សម្ដេចធិបតី ថ្លែងអំណរគុណបណ្ដាប្រទេសនានា ដែលប្រគល់រូបសំណាកមកកម្ពុជាវិញ ដើម្បីផ្គុំចូលកន្លែងដើម។
សម្ដេចធិបតី បានថ្លែងថា សង្គ្រាមមិនមែនបែកបាក់តែមនុស្សទេ សូម្បីតែរូបសំណាកបុរាណដែលជាព្រលឹងដូនតាយើងក៏បែកបាក់ដែរ។
សម្ដេចធិបតី ថ្លែងថា វត្ថុបុរាណដែលលក់ដេញថ្លៃនៅក្រៅប្រទេសមានតម្លៃរហូតដល់រាប់លានដុល្លារ តែកម្ពុជាត្រូវតែប្រើប្រាស់គ្រប់លទ្ធភាពដើម្បីយកត្រឡប់មកវិញ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ត្រូវតែធានាស្ថេរភាព និងសន្ដិភាព ដើម្បីកុំឲ្យបែកបាក់មនុស្ស ទឹកដី និងសម្បត្តិវប្បធម៌ខ្មែរ។
សម្ដេចធិបតី បានថ្លែងថា មិនមានទេសចរណ៍ណា ទៅដើរលេងកម្សាន្ដនៅប្រទេសដែលមានសង្គ្រាមនោះទេ។
សម្ដេចធិបតី គូសបញ្ជាក់ថា មានប្រទេសច្រើនណាស់ ដែលកាលពី៣ឆ្នាំមុន នៅរូបរាងអគារនៅល្អ ប៉ុន្ដែប្រែជាបែកបាក់ដោយសារសង្គ្រាម។
សម្ដេចធិបតី ថ្លែងថា មកដល់ពេលនេះ កម្ពុជារំដោះគ្រាប់មិនទាន់ផ្ទុះបានជាង៣ពាន់ម៉ែត្រការ៉េ ខណៈនៅសល់ជាង១៧០០០ម៉ែត្រការ៉េ។
សម្ដេចធិបតី បានថ្លែងថា ដូនតាខ្មែរកសាងរាប់ពាន់ឆ្នាំ ដូច្នេះកូនខ្មែរជំនាន់ក្រោយ ត្រូវតែអភិរក្ស និងការពារ។
សម្ដេចធិបតី ថ្លែងថា វិស័យទេសចរណ៍ ជាចលករមួយដ៏សំខាន់ក្នុងការរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។
សម្ដេចធិបតី រំលឹកថា ដំណាល់កាលជំងឺកូវីដ១៩ វិស័យរោងចក្រសហគ្រាសនៅដំណើរការខ្លះ ប៉ុន្ដែវិស័យទេសចរណ៍ត្រូវបានបិទទាំងស្រុង ដោយសារគិតគូរពីអាយុជីវិត។
សម្ដេចធិបតី បានថ្លែងថា ឆ្នាំ២០២៤នេះកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំសំខាន់ៗច្រើនណាស់ ហើយផ្ដោតយកទីតាំងប្រជុំនៅខេត្តសៀមរាបតែម្ដង ដើម្បីរុញវិស័យទេសចរណ៍។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការកំណត់យកខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងនៃកិច្ចប្រជុំសំខាន់ៗ មិនមែនជារឿងចៃដន្យនោះទេ
សម្ដេចធិបតី ថ្លែងថា ថ្មីនេះមានការជជែកគ្នាច្រើនពាក់ព័ន្ធទេសចរណ៍នៅខេត្តសៀមរាប។
សម្ដេចធិបតី តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពភ្ញៀវទេសចរនៅខេត្តសៀមរាប តាមរយៈការរាយការណ៍រាល់ថ្ងៃពីអភិបាលខេត្ត។
សម្ដេចធិបតី ប្រៀបធៀបស្ថានភាពទេសចរណ៍ ដូចនឹងទៅរដូវប្រាំងអត់ទឹក និងរដូវវស្សាមានភ្លៀង ដែលត្រូវតែរៀបចំដោយយកចិត្តទុកដាក់ដើម្បីដាក់ចេញវិធានការបន្ដបន្ទាប់។
សម្ដេចធិបតី ចាប់ពីខែមិថុនា ជារដូវកាលទេសចរណ៍ទាប។
សម្ដេចធិបតី ថ្លែងថា ឆមាសទី១ ចូលតាមច្រកព្រលានយន្ដហោះ ៣១ម៉ឺននាក់ បើធៀបឆ្នាំកន្លងទៅមានការកើន។
សម្ដេចធិបតី ថ្លែងថា របាយការណ៍ចំនួនទេសចរណ៍ ជាមូលដ្ឋានត្រូវស្វែងយល់។
សម្ដេចធិបតី បញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន។
សម្ដេចធិបតី ថ្លែងថា ការបន្លំដើរនៅតំបន់ផាប់ស្ដ្រីតកាលពីយប់មិញ ដើម្បីស្វែងយល់ពីស្ថានភាពភ្ញៀវទេសចរ។
សម្ដេចធិបតី កោតសរសើរជាងគំនូម្នាក់ នៅតំបន់ផាប់ស្ដ្រីត សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំកន្លែងផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍នៅខេត្តសៀមរាប ដូចជាការជិះទូក និងការលេងកម្សាន្ដអចិន្ដ្រៃយ៍។
សម្ដេចធិបតី ថ្លែងថា តាមរយៈការសាកសួរអាជីវករ ចាប់ពីខែតុលាតទៅ នឹងមានទេសចរណ៍កើនឡើង ខណៈព័ត៌មាននេះ ស៉ីសង្វាក់គ្នាជាមួយរបាយការណ៍ដែលអភិបាលខេត្តរាយការណ៍ទៅសម្ដេច។
សម្ដេចធិបតី បង្ហើបថា នឹងជួបជាមួយប្រជាពលរដ្ឋផ្ទាល់នៅតាមហាង ក្រៅតំបន់ផាប់ស្ដ្រីត ដោយមិនជូនដំណឹងជាមុន។
សម្ដេចធិបតី បានណែនាំធនាគារជាតិ សិក្សាជាមួយវិស័យឯកជន ករណីលុយដុល្លារចាស់ ឬដាច់បន្ដិចបន្តួចពលរដ្ឋពិបាកចាយ។
សម្ដេចធិបតី ណែនាំឲ្យកែសម្រួលលក្ខខណ្ឌកំណត់លុយដុល្លារ ជៀសវាងការប៉ះពាល់សតិអារម្មណ៍របស់ពលរដ្ឋ។
សម្ដេចធិបតី បានថ្លែងថា បញ្ហាបន្ដិចបន្ទួច នាំឲ្យមានបញ្ហាធំ ដូច្នេះត្រូវតែកែសម្រួលបន្ទាន់អ្វីដែលប៉ះពាល់ដល់ទេសចរណ៍។
សម្ដេចធិបតី ថ្លែងថា សម្ដេចមិនមានភាពចាំបាច់ឆ្លើយតបជាមួយការលើកឡើងរបស់មតិមួយចំនួន ដែលរិះគន់លើវិស័យទេសចរណ៍នោះទេ ប៉ុន្ដែរាជរដ្ឋាភិបាលត្រូវរកវិធីដោះស្រាយ។
សម្ដេចធិបតី ថ្លែងថា ឆ្នាំទី១នៃការកាន់តំណែងសម្ដេចចុះផ្ទាល់តាមក្រសួង ដើម្បីបូកសរុបការងារ ប៉ុន្ដែចាប់ពីឆ្នាំទី២ទៅ សម្ដេចនឹងលែងចុះ ប៉ុន្ដែបន្ដតាមដានវឌ្ឍនភាពអ្វីដែលបានដាក់ចេញ។
សម្ដេចធិបតី ណែនាំរដ្ឋមន្ដ្រីទទួលបន្ទុកវិស័យអាទិភាពថា សម្ដេចនឹងចុះមើលកម្មវិធីដែលបានដាក់ចេញ។
សម្ដេចធិបតី នឹងចុះតាមមូលដ្ឋាន ដើម្បីពង្រឹងវិស័យអប់រំ ដោយចាប់ផ្ដើមពីបឋមសិក្សា។
សម្ដេចធិបតី បានថ្លែងថា នៅពេលសម្ដេចចុះមូលដ្ឋាន នឹងមិនជូនដំណឹងជាមុនឡើយ តែអាចប្រាប់មុន១០នាទីប៉ុណ្ណោះ។
សម្ដេចធិបតី បានថ្លែងថា ប៉ុន្មានខែនេះមានការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំ នៅប្រទេសមួយចំនួន។
សម្ដេចធិបតី បានថ្លែងថា ការមិនជូនដំណឹងមុននៅពេលចុះមូលដ្ឋាន ក៏ជាចំណែកមួយក្នុងការធានាសន្ដិសុខផងដែរ។
សម្ដេចធិបតី សុំការអនុញ្ញាតលោកជំទាវបណ្ឌិត ដើម្បីចុះមូលដ្ឋាន តាមរយៈវេទិកាសាធារណៈ។
សម្ដេចធិបតី មុនដំណាក់កាលកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញទិសដៅទេសចរណ៍១១លាននាក់ តែទទួលបានត្រឹម៧លាននាក់ ដូច្នេះត្រូវខិតខំប្រឹងប្រែងបន្ដទៀត។
សម្ដេចធិបតី ណែនាំឲ្យដាក់ចេញវិធានការជាបន្ដបន្ទាប់ នៅរដូវកាលទេសចរណ៍ទាប ដូចជាការបញ្ចុះតម្លៃសំបុត្រចូលទស្សនាអង្គរជាដើម។
សម្ដេចធិបតី ថ្លែងថា កុំខ្វល់ជាមួយការលើកឡើង ប៉ុន្ដែត្រូវគិតគូរដោះស្រាយបញ្ហា សម្ដេចប្រៀបបញ្ហាជាវិញ្ញាសារ។
សម្ដេចធិបតី បានថ្លែងថា កោតសរសើររដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលខិតខំប្រឹងប្រែងបង្កើតកម្មវិធីផ្សេងៗ សំដៅទាក់ទាញទេសចរណ៍។
សម្ដេចធិបតី ទទួលស្គាល់ថា រាជរដ្ឋាភិបាល មិនអាចដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ ប៉ុន្ដែមិនមែនមានន័យថា គ្រប់បញ្ហាមិនអាចដោះស្រាយបាននោះទេ។
សម្ដេចធិបតី ណែនាំគ្រប់ក្រសួងស្ថាប័ន ត្រូវរួមសហការគ្នាបំពេញការងារជូនប្រជាពលរដ្ឋ មិនមែនមានបញ្ហាជាន់គ្នានោះទេ។
សម្ដេចធិបតី ថ្លែងថា ម៉ោង២ទាបភ្លឺ នៅឆ្លើយឆ្លងជាមួយរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដើម្បីដាក់ចេញវិធានការ។
សម្ដេចធិបតី ផ្ញើសារទៅតាចាស់ម្នាក់នៅក្រៅប្រទេស ដែលតែងជេរសម្ដេចមិនសំចៃមាត់។
សម្ដេចធិបតី ថ្លែងថា កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅ សម្ដេចប្រើពេលជាង៥ម៉ោង ដើម្បីប្រជុំជាមួយវិស័យឯកជន។
សម្ដេចធិបតី ណែនាំឲ្យរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ ដើម្បីដាក់ចេញទិសដៅទាក់ទាញទេសចរណ៍មកកាន់ខេត្តសៀមរាប ទាំងរដូវទេសចរណ៍ច្រើន និងរដូវទេសចរណ៍ទាប។
សម្ដេចធិបតី ប្រៀបថា មិនត្រូវដេកចាំទឹកភ្លៀងទេ ត្រូវរៀបចំអាងស្ដុកទឹក សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យផ្កុំសេវាបីគឺ សុខាភិបាល អន្ដោប្រវេសន៍ និងគយ ត្រូវបំពេញបែបបទតាមអនឡាញក្នុងទម្រង់តែមួយ ដើម្បីសម្រួលដល់ទេសចរណ៍។
សម្ដេចធិបតី ណែនាំឲ្យលុបគោលការណ៍ ទេសចរណ៍មកកម្ពុជា ត្រូវសម្រាកមួយយប់ ដែលដាក់ចេញតាំងពីឆ្នាំ១៩៩៨។
សម្ដេចធិបតី ស្នើឲ្យភ្ជាប់តំបន់ទេសចរណ៍សំខាន់ៗពីប្រទេសជិតខាង ដើម្បីហោះហើរត្រង់មកខេត្តសៀមរាបតែម្ដង។
សម្ដេចធិបតី ណែនាំឲ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវកាលទេសចរណ៍ទាប (Low season)។
សម្ដេចធិបតី រំលឹកថា កន្លងទៅបានចរចាជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្ដហោះថ្មីនៅខេត្តសៀមរាប កុំយកលុយថ្លៃធ្វើដំណើរលើផ្លូវពីព្រលានយន្ដហោះ មកកាន់ផ្លូវជាតិលេខ៦ ដែលជាគម្រោង BOT។
សម្ដេចធិបតី បង្ហាញមោទនភាពដែលទឹកដីអង្គរ មានព្រលានយន្ដហោះខ្នាតធំមុនគេ។
សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ ដើម្បីជំរុញវិស័យទេសចរណ៍នៅខេត្តសៀមរាប។
សម្ដេចធិបតី កំពុងឲ្យសិក្សាគិតគូរនៅតំបន់ស្រុកជីក្រែង ដែលមានសក្ដានុពលលើវិស័យឧស្សាហកម្ម ខណៈកន្លងទៅថ្មីៗនេះ មានរោងចក្រចង់មកតម្លើងរថយន្ដ។
សម្ដេចធិបតី ថ្លែងថា តំបន់ឧស្សាហកម្មនៅខេត្តសៀមរាប ត្រូវរៀបចំធ្វើឡើងនៅឆ្ងាយពីតំបន់អភិរក្ស សំដៅបង្កើនការងារជូនប្រជាពលរដ្ឋ។
សម្ដេចធិបតី ថ្លែងថា ខេត្តកំពង់ធំ កំពុងរៀបចំផែនការធ្វើកសិឧស្សាហកម្ម។
សម្ដេចធិបតី ណែនាំក្រុមហ៊ុនដឹកជញ្ជូនអន្ដរជាតិ DHL សិក្សាដាក់ទីតាំងភ័ស្ដភាងកម្មតំបន់ នៅខេត្តសៀមរាប ឬរាជធានីភ្នំពេញ ដើម្បីផ្លាស់ទំនិញ។
សម្ដេចធិបតី ថ្លែងថា ដូនតាខ្មែរ ចង់ឲ្យកូនចៅអភិរក្សតំបន់ដែលត្រូវអភិរក្ស តែមិនមែនមិនចង់ឲ្យអភិវឌ្ឍន៍នោះទេ។
សម្ដេចធិបតី បង្ហាញមហិច្ឆតាក្នុងការធ្វើទំនើបកម្មពីមួយជំនាន់ទៅមួយជំនាន់។
សម្ដេចធិបតី ណែនាំឲ្យប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ ដើម្បីកុំឲ្យព័ត៌មានក្លែងក្លាយមកបំពុល។
សម្ដេចធិបតី ថ្លែងថា មិនមានហាមឃាត់រឿងលោតទីមោង នៅខេត្តកណ្ដាលនោះទេ ពោលគ្រាន់តែរៀបចំសណ្ដាប់ធ្នាប់ប៉ុណ្ណោះ។
សម្ដេចធិបតី ថ្លែងថា អ្នកស្រុកស្អាង មានទម្លាក់លោតទីងមោង តែសូមរក្សាសណ្ដាប់ធ្នាប់ កុំប្រើហិង្សាដាក់គ្នា។
សម្ដេចធិបតី រំលឹកឡើងវិញថា គ្មានគម្រោងដាក់តាក់ស៉ីវៀតណាម មកកម្ពុជានោះទេ។
សម្ដេចធិបតី ថ្លែងថា VOD ពូកែធ្វើមិនដឹងរឿង ហើយមិនកែខ្លួន ទើបសមឲ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណ។
សម្ដេចធិបតី ថ្លែងថា នាយករដ្ឋមន្ដ្រីអេស្បាញ ក៏គាំទ្រឲ្យចាត់វិធានការព័ត៌មានក្លែងក្លាយដែរ ជៀសវាងគ្រោះថ្នាក់។
សម្ដេចធិបតី ថ្លែងថា បច្ចេកវិទ្យា AI អាចបង្កគ្រោះថ្នាក់ បើគ្រប់គ្រងមិនបាន សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មានមួយចំនួន រក្សាក្របសីលធម៌ក្នុងការបញ្ចេញព័ត៌មាន។
សម្ដេចធិបតី ទទួលបានព័ត៌មានច្រើនពីអ្នកសារព័ត៌មាន ហើយសម្ដេចបញ្ជូនទៅអភិបាលខេត្តសាមី ដើម្បីដោះស្រាយបន្ទាន់ភ្លាមៗ។
សម្ដេចធិបតី បានថ្លែងថា ការបញ្ចេញមតិរិះគន់ស្ថាបនា ខុសពីការប្រឌិតបញ្ហា។
សម្ដេចធិបតី ណែនាំរដ្ឋមន្ដ្រីក្រសួងព័ត៌មាន យកចិត្តទុកដាក់ពិនិត្យអ្នកសារព័ត៌មានណា ដែលធ្វើប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានដែលត្រឹមត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវដកអាជ្ញាប័ណ្ណចោលតែម្ដង។
សម្ដេចធិបតី ថ្លែងអំណរគុណសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ចំពោះការផ្ដួចផ្ដើមសារមន្ទីរនេះ, សម្ដេចតេជោ ហ៊ុន សែន ក៏គាំទ្រគម្រោងនេះដូចគ្នា។
សម្ដេចធិបតី ថ្លែងអំណរគុណរាល់ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រគម្រោងព្រែកជីកហ្វូណន។
សម្ដេចធិបតី ណែនាំឲ្យវាយស្គរ ប៉ោត នៅថ្ងៃទី០៥ ខែសីហា ម៉ោង៩ព្រឹកដើម្បីអបអរសាទរពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណន៕