អ៊ីស្រាអែល បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល របស់ក្រុម Houthis ដែលបាញ់ចេញពីប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ។
ខណៈដែលក្រុម Houthis បានបាញ់មីស៊ីល ជាច្រើនគ្រាប់ទៅកាន់ទីក្រុង Eilat របស់អ៊ីស្រាអែល…!។
ក្រុមឧទ្ទាម Houthi បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់ប្រទេសអ៊ីស្រាអែល និងបានរំខានដល់ពាណិជ្ជកម្មពិភពលោកនៅទូទាំងសមុទ្រក្រហម។
ដើម្បីជាការឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ដែលធ្វើឲ្យតំបន់មជ្ឈិមបូព៌ា មានអស្ថិរភាពបន្ថែមទៀត ។
ចំពេលមានសង្រ្គាមនៅទឹកដីប៉ាឡេស្ទីន នៅតែបន្តកើតមានបន្ទាប់ពីរយៈពេល៩ខែ។
ការផ្ទុះឡើងនៃភាពតានតឹងថ្មីបានចាប់ផ្តើមជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្បបើករបស់ Houthi កាលពីថ្ងៃសុក្រលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្សម្នាក់។
ក្រោយមក យន្តហោះចម្បាំងអ៊ីស្រាអែល បានសងសឹកនឹងកំពង់ផែ Hodeidah របស់យេម៉ែន ដោយបានសម្លាប់មនុស្ស៦ នាក់ និងបណ្តាលឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
ចលនា Houthi បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបន្តវាយប្រហារអ៊ីស្រាអែល។
អ្នកនាំពាក្យក្រុម Houthi លោក Mohammed Abdulsalam បានប្រាប់ទូរទស្សន៍កាតា Al Jazeera ថា នឹងមិនមានបន្ទាត់ក្រហមទេ… រាល់អង្គការរសើប… នឹងក្លាយជាគោលដៅរបស់យើង ។
ក្រោយមក យោធាអ៊ីស្រាអែលបាននិយាយថា ប្រព័ន្ធការពារកាំជ្រួច Arrow 3 របស់ប្រទេសនេះ បានបាញ់ទម្លាក់មីស៊ីលពីដីទៅដី ដែលបាញ់ចេញពីប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ មុនពេលវាហោះចូលទឹកដីអ៊ីស្រាអែល។
ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុងកំពង់ផែសមុទ្រក្រហម Eilat ដោយបានបញ្ជូនមនុស្សដែលរត់ទៅជ្រក។
ការប៉ះទង្គិចទាំងនេះគឺជាផ្នែកមួយនៃការផ្ទុះឡើងពីសង្គ្រាមនៅហ្គាហ្សាដែលបានអូសទាញមហាអំណាចក្នុងតំបន់និងពិភពលោក។ក្រុម Houthis និយាយថា ពួកគេវាយប្រហារអ៊ីស្រាអែល និងគោលដៅនៅសមុទ្រក្រហម ដើម្បីគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕